38 C
Phnom Penh
Friday, April 26, 2024

បញ្ហាសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណផ្សារនាគមាស ពលរដ្ឋផ្ញើសារចូលហ្វេសបុកផេកសម្ដេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍រំដោះចិញ្ចើមផ្លូវ

ភ្នំពេញ៖ បញ្ហាសណ្ដាប់ធ្នាប់ នៅជុំវិញបរិវេណផ្សារនាគមាស ពលរដ្ឋដែលមានផ្ទះនៅជិតផ្សារ និងកំពុងជួបនូវផលពិបាកធ្វើដំណើរទៅមក និងចេញចូលផ្ទះខ្លួនឯង ហើយអស់ភាពអត់ធ្មត់ផងនោះ បានសរសេរខមមិនចូលហ្វេសប៊ុកផេករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដោយរៀបរាប់ពីទុក្ខលំបាកនៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯង ដោយសារតែរថយន្តដឹកបន្លែឈប់លក់ហើយបានបិទផ្លូវសាធារណៈទាំងស្រុង។ ការនេះខណៈដែលអាជ្ញាធរខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនមានចំណាត់ការពិតប្រាកដ បានជាកើតសកម្មភាពយ៉ាងអនាធិបតេយ្យដូចនេះ និងបានបង្ហាពីភាពអសកម្មរបស់អាជ្ញាធរ។

ជាក់ស្តែង Facebook មួយមានឈ្មោះ Songlim Lim បាន Comment ចូលហ្វេសបុកផេករបស់ សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា៖ “ជំរាបសួរសម្តេចពុក ! ប្រជាពលរដ្ឋរស់នៅទល់មុខផ្សារនាគមាស មានការលំបាកខ្លាំងណាស់ព្រោះខាងផ្សារឱ្យឡានបន្លែឈប់លក់លើផ្លូវ ធ្វើតូបលើផ្លូវ បិទផ្លូវសាធារណៈលេខ២៣៤ ទាំងស្រុងតែម្តង។ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋចូលផ្ទះម្តងៗគឺ កន្លះម៉ោងទៅមួយម៉ោងទើបចូលរួច សូម្បីតែដើរចូលផ្ទះសឹងតែមិនរួច កុំថាឡើយជិះម៉ូតូចូល។ សូមសម្តេចពុកជួយកូនចៅឱ្យខាងខណ្ឌទួលគោក គឺលោកអភិបាលមានវិធានការផង គឺលក់បំពានបិទផ្លូវសាធារណៈទាំងស្រុង ចេញចូលផ្ទះសឹងតែមិនរួច។

សូមបញ្ជាក់ថា បញ្ហានៅម្ដុំផ្សារនាគមាស ទាំងការបិទផ្លូវសាធារណៈដើម្បីដាក់ទំនិញលក់ដូរ និងបញ្ហាសណ្ដាប់ធ្នាប់នេះ មិនមែនទើបតែកើតមានឡើងនោះទេ ពោលគឺ កើតឡើងជាយូរណាស់មកហើយ ទោះមានការផ្លាស់ប្តូរ អភិបាលខណ្ឌពីមួយជំនាន់ទៅមួយជំនាន់ក៏ដោយ តែបញ្ហានៅតែដដែល ហើយអ្នកដែលរងការលំបាកគឺ ប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

ពាក់ព័ន្ធបញ្ហានេះ លោក កែវ សីម៉ា ប្រធានការិយាល័យសាធារណៈការអនាម័យ សណ្ដាប់ធ្នាប់ ខណ្ឌទួលគោក បានលើកឡើងតាមរយៈសារប្រព័ន្ធTelegram ពាក់ព័ន្ធករណីនេះថា នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២ លោកអភិបាលខណ្ឌទួលគោក នឹងដឹកនាំកម្លាំងចម្រុះចុះទៅរៀបចំទ្រង់ទ្រាយធំនៅទីនោះ៕

អត្ថបទ និងរូបភាពដោយPuthinews

អានបន្ត

spot_img