29 C
Phnom Penh
Sunday, May 19, 2024

អូស្ត្រាលីលើកកម្ពស់សហគ្រិនស្វាយចន្ទីកម្ពុជាលើឆាកអន្តរជាតិ

តើអ្នកដឹងទេ? កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីលំដាប់កំពូលមួយរបស់ពិភពលោក ប៉ុន្តែតិចជាង ១០% នៃគ្រាប់ចន្ទីឆៅត្រូវបានកែច្នៃនៅក្នុងប្រទេស។

អូស្ត្រាលីកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវសក្តានុពលលើវិស័យស្វាយចន្ទីដ៏រឹងមាំរបស់ខ្លួន និងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឈានមុខគេ។

តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់យើង កម្មវិធី CAPRED ប្រទេសអូស្ត្រាលីបានគាំទ្រក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១០ នាក់ ដើម្បីចូលរួមក្នុងសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សន្និសីទនេះ ប្រារព្ធឡើងនៅខេត្តសៀមរាប ថ្ងៃទី ១-៣ ខែកុម្ភៈ ដោយបានប្រមូលផ្តុំសិក្ខាកាមចូលរួមជាង ៥០០ នាក់ មកពី ៣៤ប្រទេស។

សន្និសីទនេះ បានផ្តល់នូវវេទិកាមួយដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតជាមួយនឹងអ្នកកែច្នៃអន្តរជាតិ ពាណិជ្ជករ អ្នកនាំចេញ អ្នកវិនិយោគ និងអ្នកទិញ។ សន្និសីទនេះ ក៏បានផ្តល់នូវការយល់ដឹងអំពីគំរូអាជីវកម្មថ្មីៗ និងការអនុវត្តដ៏ល្អប្រសើរ ដើម្បីបង្កើនតម្លៃនៃខ្សែសង្វាក់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី។


ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img