30 C
Phnom Penh
Monday, May 13, 2024

បរិមាណនាំចេញគ្រាប់ស្វាយចន្ទីនៅទៅវៀតណាមធ្លាក់ចុះ ៣២ ភាគរយ ក្នុងខែកុម្ភៈ ដោយសារអាកាសធាតុ និងការបញ្ជាទិញក្នុងស្រុក

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤នេះថា ការនាំចេញគ្រាប់ស្វាយចន្ទីនៅទៅប្រទេសវៀតណាម មានការធ្លាក់ចុះ ៣២ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ បើតាមលោក អួន ស៊ីឡុត នេះជាការធ្លាក់ចុះ ៣ឆ្នាំជាប់គ្នា ដោយលោកលើកមូលហេតុចំនួន ៣ ទី១ ដោយសារបាតុភូតុអែលនីណូបំផ្លាញផលចន្ទ ទី២ សហគ្រាសក្នុងស្រុកទិញគ្រាប់ទុកកែច្នៃ និងទី៣ កសិករហាលទុកលក់នាគ្រាក្រោយ។យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជានៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារបើប្រៀបធៀបឆ្នាំ ២០២២។ គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណជិត ៥០ ម៉ឺន ហិកតា និងទទួលបានទិន្នផលប្រមាណ ៧១ ម៉ឺន តោន៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img