36 C
Phnom Penh
Sunday, April 14, 2024

កសិករតាមដងទន្លេមេគង្គមួយចំនួន ក្នុងខេត្តកំពង់ចាមបន្តភ្ជួរដីធ្វើស្រែចម្ការ ខណៈផលដំណាំខ្លះចាប់ផ្តើមបោះត្រួយ ចេញផ្កា ក្តិបជាបន្តបន្ទាប់

ស្តាប់អត្ថបទជាសំឡេង

កំពង់ចាម៖ បន្ទាប់ពីទឹកទន្លេមេគង្គបានស្រកចុះ ប្រជាកសិកររស់នៅតាមដងទន្លេមេគង្គក្នុងស្រុក ស្ទឹងត្រង់ កំពង់សៀម កោះសូទិន កងមាសជាដើមបានចាប់ផ្តើមធ្វើការដាំដុះនូវដំណាំរួមផ្សំជា ច្រើនប្រភេទហើយផលដំណាំខ្លះដូចជា តាសក់ ម្រះ ពោត ឪឡឹក បានចាប់ផ្តើមបោះត្រួយ ចេញផ្កា និងក្តិបជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរផ្ទៃដីស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋ ផ្សេងទៀតក៏បានបន្តធ្វើការភ្ជួរដីបន្តទៀតសម្រាប់ធ្វើការដាំដុះដំណាំរួមផ្សំជាពិសេសដំណាំពោតតែម្តង ហើយការភ្ជួរដីនេះដែរប្រជាកសិករបច្ចុប្បន្នមិនសូវធ្វើការភ្ជួរដីដោយប្រើគោនោះ ទេ ពោលគឺពួកគាត់ជួយត្រាក់ទ័រភ្ជួរតែម្តង។

បើតាមប្រជាកសិករក្នុងភូមិកោះប្រលូងបានឱ្យដឹងថាគាត់បានធ្វើការភ្ជួរដីសម្រាប់ដាំពោតដូចបណ្តាឆ្នាំមុនៗ ដោយពីមុនគាត់បានធ្វើការដាំដុះថ្នាំជក់ហើយមិនបានចំណេញ ដោយត្រូវការចំណាយច្រើន ក្រោយមកក៏បានដាំពោតវិញ។

ប្រជាកសិករដដែលបានឱ្យដឹង ទៀតថាការដាំពោតក្នុងឆ្នាំនេះមិនដឹងថាខាត ឬចំណេញនោះទេ ហើយការចំណាយអស់ ច្រើនដូចជាការភ្ជួរដីអស់អស់ឈ្នួលជាង៣០ម៉ឺនរៀលក្នុង១ហិកតា ពីព្រោះប្រេងសាំងឡើងថ្លៃ ហើយចំណែកគ្រាប់ពូជពោត និងជីក៏ថ្លៃដែរក្នុងឆ្នាំនេះ ហើយគាត់រំពឹថាការប្រមូលផលពោត ក្នុងឆ្នាំ២០២២ខាងមុខនឹងទទួលបានផលច្រើន និងទទួលបានតម្លៃខ្ពស់គួរសម។

គួរកត់សម្គាល់ផងដែរថា ប្រជាកសិករមួយចំនួនតូចក្នុងខេត្តកំពង់ចាមមានភាពឆ្លាតវ័យជាងមុន ដោយពួកគាត់ខ្លះសម្លឹងទៅរកទីផ្សារ ប្រសិនបើទីផ្សារមិនសូវសំបូរលក់កសិផលណាមួយ គឺពួកគាត់ចាប់ផ្តើមដាំកសិផលនោះ ហើយលក់បានថ្លៃ ជាក់ស្តែងកសិរកក្នុងឃុំកោះសូទិន និងកសិករ គំរូនៅជាយក្រុមកំពង់ចាម ក្នុងស្រុកកមាស ស្រុកកំពង់សៀមពួកគាត់ទទួល បានភាពជោគជ័យ ដោយមានការយល់ដឹងច្រើនពីមន្ត្រីជំនាញកសិកម្ម៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img