30 C
Phnom Penh
Wednesday, May 15, 2024

ប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងទៅលើមន្ត្រីបរិស្ថាន និងបានដុតបំផ្លាញទីស្នាក់ការបរិស្ថាននៅសសរស្តំតោ

កាលពីព្រឹកប្រមាណជាម៉ោង ៩:០០ នាថ្ងៃទី០ ៥ ខែសីហាឆ្នាំ២០២៣ មានកម្លាំងប្រជាពលរដ្ឋនាំគ្នាទៅដុតបំផ្លាញទីស្នាក់ការរបស់មន្ត្រីបរិស្ថានដែលប្រចាំការនៅទីនោះ  បង្កឲ្យភ្ញាក់ផ្អើលទៅដល់អាជ្ញាធរមូលដ្ឋានថ្នាក់ ឃុំ ស្រុកមូលដ្ឋាន។

នៅក្នុងហេតុការណ៍នោះដែរ បានសង្កេតឃើញថាមានលោកមេប៉ុស្តិ៍តំណាងឃុំស្រែជិះ បានដឹកនាំកម្លាំងចុះទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋ តែយ៉ាងណាប្រជាពលរដ្ឋនៅតែមិនទទួលយក និងបង្ខំដុតទីស្នាក់ការ រួមទាំងរុះរើខ្លោងទ្វារ និងរបងទីស្នាក់ការរបស់មន្ត្រីបរិស្ថាន។

ករណីនេះ លោក ជីម សុវណ្ណ ជាមេប៉ុស្តិ៍បានលើកឡើងថា ហេតុការណ៍ខាងនេះលោកមិនបានដឹងពីមូលហេតុជាក់លាក់នៅឡើងទេ ដូច្នេះលោកក៏មិនអាចផ្តល់ដំណឹងអ្វីបានដល់ក្រុមការងារព័ត៌មានបានទេ។

ក្រោយពេលកើតហេតុភ្លាមៗ គេបានសង្កេតឃើញថា មាមលោក ឈា ផល្លី ជាអភិបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះបានចុះមកជួយសម្របសម្រួលដល់ប្រជាពលរដ្ឋភ្លាមៗ ដើម្បីកុំឲ្យមានការដុតបំផ្លាញទ្រព្យសម្បត្តិរបស់មន្ត្រីបរិស្ថានបន្ត។ នៅក្នុងជំនួបរវាងលោកអភិបាលស្រុក ជាមួយនឹងប្រជាពលរដ្ឋនៅក្នុងថ្ងៃដដែលនោះ ប្រជាពលរដ្ឋ បានលើកឡើងពីមូលហេតុដែលបាននាំគ្នាប្រមូលផ្ដុំមកតវ៉ាប្រឆាំងនឹងមន្ត្រីបរិស្ថានប្រចាំការទីស្នាក់ការសសរស្ដំតោ នៃតំបន់ស្រែរ៉ុង ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះដោយពួគេមិនពេញចិត្តនឹងមន្រ្តីបរិស្ថានប្រចាំការនៅទីស្នាក់ការសសរស្តំតោនោះទេ ដោយបានលើកឡើងថា បរិស្ថានមិនអនុញ្ញាតឱ្យចូលទៅកាត់បង្គោលរបង មិនឱ្យថែរបង និងធ្វើស្រែនៅទីនោះ ដែលជាដែនជម្រករបស់បរិស្ថានគ្រប់គ្រង ហើយពេលពួកគាត់កាត់បង្គោលរបង និងកាប់គាស់ដីធ្វើស្រែចំការ តែងតែមានបរិស្ថានចុះមកហាមឃាត់រហូតមក ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តក៏នាំគ្នាលើកកម្លាំងជាច្រើននាក់ ទៅធ្វើបាតុកម្មក៏បានដុតទីស្នាក់ការបរិស្ថានកម្ទេចចោល។ 

បន្តាប់ពីបានស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋរួចមក លោកអភិបាលស្រុកអូរគ្រៀងសែនជ័យបានពន្យល់ និងសម្របសម្រួលដល់ប្រជាពលរដ្ឋកុំបន្តដុតបំផ្លាញទៀត ហើយលោកនឹងលើកយកបញ្ហារបស់ប្រជាពលរដ្ឋជម្រាបជូនថ្នាក់លើបន្ត។

សូមបញ្ជាក់ថា ក្រុមអ្នកសារព័ត៏មានយើង ពុំបានសម្ភាសន៍ពីមន្ត្រីបរិស្ថាននៅឡើយទេ ដោយអំឡុងពេលនោះប្រជាពលរដ្ឋកំពុងតែរករឿងពួកគាត់ ដូច្នេះលោករកកន្លែងសុវត្ថិភាពរបស់គាត់។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img