30 C
Phnom Penh
Wednesday, May 15, 2024

#វិជ្ជាវេទពិត # បក់ផ្លិតបោកជាវិជ្ជាវេទក្លែងក្លាយ

តាំងពីបូរាណមក ប្រមាណជា 7000ឆ្នាំមកហើយ! 

ពួកព្រាហ្មណ៍ ជាអ្នកសិក្សាស្រាវជ្រាវគ្រប់វិជ្ជា យើងអាចហៅថាវិទ្យាសាស្ត្ត្របូរាណ! វិទ្យាទាំងនោះហៅថា (វេទ=វិទ្យា)

វិទ្យាទាំងនោះ មានដល់ទៅ ជាង 60មុខវិជ្ជា ដូចដែលមានភស្តុតាង និង សិលាចារឹក នៅ គន្ធរៈ-តក្កសិលា ដែលជាសាកលវិទ្យាល័យមុនគេលើលោក ជាដែនដីនៃនគរ កម្ពុជ បូរាណមុនគស។

ជាង 60មុខវិជ្ជា បានក្តោបទាំងមុខវិជ្ជាចំបងៗ ដូចជា ៖

-វិជ្ជាវៃទ្យ(ពេទ្យ) វិជ្ជាសឹកសង្គ្រាម វិជ្ជាតារាសាស្ត្រ វិជ្ជាវិស្វកម្មសាងសង់ វិជ្ជាជ័យភូមិ  វិជ្ជាគ្រប់គ្រងរដ្ឋ កសិកម្ម សេដ្ឋកិច្ច គីមីវិទ្យា អក្សរសាស្ត្រ តូរតន្ត្រី សិល្បៈចម្លាក់ គំនូរ ច្បាប់ បង្វឹកដម្រី សេះ … រហូតដល់តម្បាញក្រណាត់ ធ្វើទូក សំពៅ សំប៉ាន វិជ្ជាស្លលោហ…រហូតដល់វិជ្ជាត្រាស់ដឹងសច្ចធម៌សាកល!!! 

ពួកព្រាហ្មណ៍ពីបូរាណ ចេះវិជ្ជា នូវជំនាញណានីមួយ គឺចេះពិត មិនកុហក់ មិនក្លែងក្លាយ ប្រៀបដូច ជាអ្នកបណ្ឌិត សាស្ត្រាចារ្យ អ្នកវិទ្យាសាស្ត្រ បច្ចុប្បន្ន ដូចគ្នា។

ខ្ញុំសូមលើកយកតែវិជ្ជាពេទ្យ តែមួយមុខ មកបង្ហាញត្រួសប៉ុណ្ណោះ ដែលពួកព្រាហ្មណ៍តែងតែព្យាបាល៖

-ពួកគាត់ យកចែ យកភ្លុកសត្វ មកត្រដុស ជាមួយទឹកដូង រួចសូត្របរិកម្ម អោយអ្នកជំងឺផឹក! តើនោះជាអ្វី ហ្នឹងគឺសារជាតិកាល់ស្យ៉ូម។

-ពួកគាត់ចេះតឆ្អឹងបាក់ យើងហៅថា ចត តឆ្អឹង ដោយឪសថរុក្ខជាតិ  រុំចត និង បូកសូត្របរិកម្មដាសថ្នាំ (ចិត្តសាស្ត្រ)។

-ពួកគាត់រកឃើញថ្នាំ រុក្ខជាតិឱសថ ជាង ១២០០មុខ ដែលអាចព្យាបាលជំងឺអ្នកស្រុក អយជាសះស្បើយ បានភាគច្រើនបំផុត។

-ពួកគាត់ យកទឹកអំពៅ ទឹកដូងខ្ចី ទឹកផ្លែឈើគាប ទឹកឃ្មុំ ទឹកអម្រិតពីលើភ្នំគូលែន(ដូចទឹកសុទ្ធ) ទឹកដោះគោ ឬទឹកដោះពពែ ដើម្បីអោយអ្នកជំងឺផឹក ដើម្បីលើកកម្លាំង អ្នកជំងឺ មានកម្លាំង សរីរាង្គខាងក្នុង កោសិកាខាងក្នុងរបស់អ្នកជំងឺ ឈ្នះ ជំងឺ និង ឆាប់ជាពីជំងឺ។ មិនមែនទឹកល្អក់ក្នុងបឹងនោះទេ។

-ពួកគាត់ចំអិនគ្រាប់ធុញ្ញជាតិ ដល់អ្នកជំងឺបរិភោគ។

-ពួកគាត់ចេះប្រើថ្នាំពពួកផ្សះ ដូចជាមុខឆ្នៀង-ឆ្កែស្រែង ដើម្បីព្យាបាលអ្នកដែលរលាក ឬ មានរបួស អោយឆាប់ជាសះស្បើយ។

សរុបមក គឺជាវិទ្យាសាស្ត្រ សុទ្ធសាធ មិនមែនកុហក់ ។ មិនមែនគ្រាន់តែបក់ផ្លិត អាចព្យាបាលបាននោះទេ! ការបក់ផ្លិត ព្យាបាល នេះជារឿងកុហក់។

មន្តអាគមន ជាអ្វី? មន្ត =រូបមន្ត, អាគមន៍ គឺ ជាអាថ៌កំបាំង បានន័យថា សង្ខេប បែបអាថ៌កំបាំង ។ 

ក្នុងនោះ មាន៣ បូកបញ្ចូលគ្នា៖

១)ប្រើរុក្ខជាតិឱសថ ជាថ្នាំ អាចព្យាបាល ឬអាចបំពុលអោយស្លាប់

២)ប្រើ សម្លេងសូត្រ ដាស ដោយ ហ្វ្រេកង់រញ័រ +ពាក្យគន្លឹះ ពេជ្រមន្ត គឺដើម្បី បំបែកកោសិកា បង្រួមកោសិកា បម្លែងកោសិកា ឬ បន្សុទ្ធ កោសិកា របស់ មីក្រុប របស់ពិសពស់ របស់សរីរាង្គមនុស្ស ឬ កោសិការបស់ថ្នាំ ជាដើម ដើម្បីអោយ មានប្រសិទ្ធិភាព។

៣)ការសូត្រមន្តអាគមន៍ គឺជាចិត្តសាស្ត្រ បូករួមផ្សំ ។

ទាំងនេះហើយ ដែល ពួកព្រាហ្មណ៍ តែងប្រើ ព្យាបាលមនុស្ស ឬ ធ្វើវិជ្ជាធ្មប់(ទប់ ទល់សត្រូវឈ្លានពានប្រទេសទឹកដី)!

តែវិជ្ជាធ្មប់ (ទ្មប់=ទប់) ក្រោយមកប្រែក្លាយជារឿងអាក្រក់ ក្នុងចិត្តមនុស្សលោភ ដោយធ្វើដាក់មនុស្សទូទៅ ប្រជាជនទូទៅ ដើម្បីបានដោះវិញ យកលាភ យកសក្ការៈ…

វិជ្ជាទាំងអស់នេះ គ្មានប្រសិទ្ធិភាពទេ បើពួកអ្នក មិនបានផឹកថ្នាំ ដែលពួកគេធ្វើដាក់អោយយើងផឹក ឬលួចដាក់អោយយើងផឹក។ 🙏😍

  ដោយ ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img