28 C
Phnom Penh
Tuesday, May 14, 2024

ខែមករាឆ្នាំ២០២៤ អ្នកដំណើរអន្តរជាតិមកកម្ពុជាកើនឡើងជាង ៤.៦%

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបាន ឲ្យដឹងថា ក្នុងខែមករាឆ្នាំ២០២៤. មានភ្ញៀវអន្តរជាតិធ្វើ ដំណើរចូលមកប្រទេសកម្ពុជា ដើម្បីទេសចរ វិនិយោគ និងការប្រកបរបរការងារផ្សេងៗមានប្រមាណជិត ៧០ ម៉ឺននាក់ កើនឡើង ៤.៦០% ប្រៀបធៀបខែធ្នូ ឆ្នាំ២០២៣។ ក្រុមភ្ញៀវអន្តរជាតិ មកប៉ែកខាងអឺរ៉ុប បាន ថ្លែងប្រាប់ នៅថ្ងៃទី៥ ខែកុម្ភៈនេះ ថា ពួកគេធ្វើដំណើរ អ្នកកម្ពុជា នៅក្នុងផ្លូវដ៏សែនឆ្ងាយ មកកម្ពុជា នាពេលនេះ គឺមានគោលបំណង់សំខាន់ដើរកម្សាន្ត និងចង់ស្គាល់ ភូមិសាស្ត្រ ប្រពៃណីវប្បធម៌ ប្រជាជនប្រទេសកម្ពុជា។ ហើយតាមរយៈការដើរកម្សាន្តអស់រយៈពេលជាច្រើនថ្ងៃ មកនេះ កម្ពុជាជាគោលដៅមានភាពទាក់ទាក់ ហើយ ពលរដ្ឋរុះរាយ៉រាក់ទាក់។
នាយឧត្ដមសេនីយ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងខ មករា ឆ្នាំ២០២៤ អ្នកដំណើរបរទេសចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិ ផ្លូវគោគ ផ្លូវទឹក និងផ្លូវអាកាស មាន ចំនួន ៦៩ ម៉ឺននាក់ ខណៈនៅក្នុងខែធ្នូ ឆ្នាំ២០២៣ អ្នកដំណើរបរទេសចូលមកកម្ពុជា ៦៦ ម៉ឺននាក់ ហើយតាមរយៈ ពេលតួលេខនេះ អ្នកដំណើរបរទេសធ្វើដំណើរចូលមកកម្ពុជា គឺមានកំណើនជារៀងរាល់ខែ គិតចាប់តាំងពីខែមករា ដើមឆ្នាំ២០២៣មក។

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img