32 C
Phnom Penh
Monday, May 13, 2024

រៀនពីឥន្ទ្រី !

១. ឥន្ទ្រីហើរតែឯង និង ក្នុងកំពស់ខ្ពស់ វាមិនហើរជាមួយសេក ក្អែក ឬ បក្សាតូចតាចឯទៀតទេ ។
ន័យ : ចូរចៀសឆ្ងាយពីមនុស្សមានចិត្តចង្អៀត មនុស្សដែលទាញអ្នកទម្លាក់ ….ឥន្ទ្រីហើរជាមួយឥន្ទ្រី ។

២. ឥន្ទ្រីមានភ្នែកមុតណាស់ ។ វាអាចផ្តោតមើលឃើញរបស់ដែលនៅឆ្ងាយរហូតដល់ទៅ ៥ គីឡូម៉ែត្រពីវា ។ ទោះជាមានឧបសគ្គយ៉ាងណាក្តី ឥន្ទ្រីមិនរេចេញពីគោលដៅមុនវាចាប់ចំណីវាបានទេ ។
ន័យ : ត្រូវមានទស្សនវិស័យវែងឆ្ងាយ ហើយនៅរក្សាផ្តោតលើគោលដៅខ្លួនទោះជាមានឧបសគ្គយ៉ាងណា នោះអ្នកនឹងបានជោគជ័យ ។

៣. ឥន្ទ្រីមិនសុីសត្វស្លាប់ទេ ។ វាសុីតែចំណីស្រស់ ។
ន័យ : កុំផ្តេកតែលើជ័យជំនះពីអតីតកាល ត្រូវសម្លឹងមើលទៅជើងមេឃថ្មីដែលត្រូវយកឈ្នះ ។ ទុកអតីតកាលរបស់អ្នកអោយនៅកន្លែងចាស់របស់វា ។

៤. ឥន្ទ្រីចូលចិត្តព្យុះ ។ នៅពេលមានពពកខ្មួលខ្មាញ់ ឥន្ទ្រីសែនរីករាយ ព្រោះវាអាចប្រើកម្លាំងខ្យល់ព្យុះដើម្បីហោះឡើងកាន់តែខ្ពស់ជាងមុន ។ ប្រការនេះធ្វើអោយឥន្ទ្រីអាចបណ្តែតខ្លួនតាមខ្យល់ហើយសម្រាកស្លាបខ្លួនបាន ក្នុងពេលដែលបក្សាបក្សីឯទៀតនៅជ្រកពួនតាមមែកឈើ និង ស្លឹករុក្ខជាតិនានា ។
ន័យ : ចូរប្រឈមនឹងបញ្ហាព្រោះវានឹងធ្វើអោយអ្នកកាន់តែខ្លាំងក្លា និង ប្រសើរជាងមុន ។ យើងអាចប្រើព្យុះជីវិតដើម្បីឈានកាន់ទៅកម្រិតខ្ពស់ឡើង ។ អ្នកជោគជ័យមិនដែលខ្លាចនឹងបញ្ហាប្រឈមឡើយ ផ្ទុយទៅវិញគេស្វែងរកវាហើយប្រើវាដើម្បីជាគុណប្រយោជន៍របស់ខ្លួន ។

៥. ឥន្ទ្រីត្រៀមហ្វឹកហាត់ជានិច្ច ។ ឥន្ទ្រីដកហូតស្លាបនិងស្មៅទន់ៗចេញពីសំបុកដើម្បីអោយកូនវានៅមិនបានសុខស្រួលសំដៅអោយកូនវាត្រៀមរៀនហោះ ហើយនិងអាចហោះជាជាងនៅដេកក្នុងសំបុកដែលមិនស្រណុកស្រួល ។
ន័យ : ត្រូវចេញពីកន្លែងធ្លាប់ស្រណុក ( Comfort Zone ) ព្រោះមិនមែនជាកន្លែងអភិវឌ្ឍន៍ទេ ។

៦. នៅពេលដែលឥន្ទ្រីចាស់ទៅ ស្លាបវាបែរជាទន់ខ្សោយមិនអាចអោយវាហោះបានលឿន និង បានខ្ពស់ដូចមុនទេ ។ នៅពេលនោះវានឹងដកខ្លួនទៅទីឆ្ងាយក្នុងជួរភ្នំ ។

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img