38 C
Phnom Penh
Tuesday, May 14, 2024

កម្ពុជាផលិតអំបិលបានជាង៥ម៉ឺនតោននៅត្រីមាសទី១ ឆ្នាំនេះ និងកំពុងពន្លឿនការចងក្រង់សហគមន៍ពង្រឹងគុណភាព

ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកាត់សម្គាល់នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ។ ក្នុង ចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ ចិនបានក្លាយជាដៃគូរដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយ ទំហំទឹកប្រាក់ជាង ៣ពាន់២រយលានដុល្លារ។តែយ៉ាងណាសហរដ្ឋអាម៉េរិក គឺជាទីផ្សារដែលបានស្រូបយកទំនិញពីកម្ពុជាធំច្រើនជាងគេ ដែលមានទំហំរហូតដល់ជិត២ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ ខណៈកម្ពុជានាំចេញទៅចិនមានទំហំជាង៣រយលានតែប៉ុណ្ណោះ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយនឹងរដ្ឋាករកម្ពុជា បានបង្ហាញថា សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេបំផុតរបស់កម្ពុជា នៅត្រីមាសទី១ដើមឆ្នាំ២០២៤ នេះ ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ កើនឡើងជិត៩% ខណៈកម្ពុជានាំចូលទំនិញពីទីផ្សារនេះមកវិញមានទំហំតែជាង៥៧លានដុល្លារប៉ុណ្ណោះ។ បន្ទាប់មកទីផ្សារវៀតណាម បាននាំចូលទំនិញពីកម្ពុជាឈរលំដាប់ទីពីរជាមួយទំហំទឹកប្រាក់ជិត១ពាន់៤រយលានដុល្លារ ខណៈទីផ្សារចិនឈរនៅលំដាប់ទី៣ ជាមួយទំហំទឹកប្រាក់ជាង៣៦៦លានដុល្លារ។

យ៉ាងណាក៏ដោយចិនដែលជាមួយមិត្តដែកថែមរបស់កម្ពុជា នៅតែជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយនៅត្រីមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចជាង៣ពាន់២រយលានដុល្លារអាម៉េរិក កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចូលទំនិញពីចិន មានទំហំរហូតជាង២ពាន់៨រយលានដុល្លារ ខណៈកម្ពុជានាំចេញទៅចិនវិញមានទំហំតែជាង៣៦៦លានដុល្លារតែប៉ុណ្ណោះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img