29 C
Phnom Penh
Tuesday, May 21, 2024

មេក្លោងជួញដូរសត្វព្រៃយ៉ាងសកម្ម ស្រីយួនម្នាក់ និងបុរសខ្មែរម្នាក់ ត្រួវបានសមត្ថកិច្ចក្របួចករ ចាត់តការតាមនិតិវិធីជួញដូរសត្វព្រៃយ៉ាងសកម្មដែលធ្វើសកម្មភាពនៅខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគិរី៖ សកម្មជនជួញដូរសព្វព្រៃពីរនាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបង្ក្រាប និងឃាត់ខ្លួននៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះក្រហម ក្នុងភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្ដមសេនីយ៍ត្រី ហែម បូណារ៉ែល បានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ស្ទាក់ចាប់រថយន្តម៉ាកកាមរីហើម០១គ្រឿង ពណ៌សំបកឪឡឹកស្លាកលេខ ភ្នំពេញ 2G 9297 ដែលធ្វើសកម្មភាពដឹកសត្វព្រៃជាប្រចាំជា យូរមកហើយ សមត្ថកិច្ចបានដាក់បណ្ដាញស្រាវជ្រាវឃ្លាំមើលជាច្រើនថ្ងៃ ទើបចាប់បាននៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសត្វ សំពោចចំនួន០៥ក្បាល ឃាត់បានមេខ្លោងជួញដូរសត្វព្រៃបានចំនួន២នាក់ ក្នុងនោះមានជនជាតិស្ត្រីវៀតណាមម្នាក់ និងបុរសជនជាតិខ្មែរម្នាក់។

ជនសង្ស័យមាន ឈ្មោះ ភាព ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិអន្រ្ទង់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមេខ្លោងឈ្មួញសត្វជនជាតិវៀតណាម ឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ។ វត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខវៀតណាម សត្វសំពោចចំនួន០៥ក្បាល និងរថយន្ត០១គ្រឿង។

បច្ចុប្បន្នវត្ថុតាង និងមនុស្ស បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីដើម្បីបន្តនិតិវិធី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img