38 C
Phnom Penh
Friday, April 26, 2024

ឡុង អាឆើត សម្រេចចិត្តឈប់រៀន ចូលហាត់គុនខ្មែរដើម្បីជីវភាព

អ្នកប្រដាល់វ័យក្មេង ឡុង អាឆើត បានបោះបង់ការសិក្សាថ្នាក់ទី៥ ដើម្បីហ្វឹកហាត់កាលពីខ្ទង់៤ឆ្នាំមុ ដោយសារគ្រួសារក្រីក្រ គួបផ្សំនឹងចំណង់ចំណូលចិត្តផង។

អ្នកស្នងគុនខ្មែរមានប្រភពីខេត្តកណ្ដាលរំឭកថា គ្រួសារខ្លួនមានជីវភាពខ្វះខាតខ្លាំង។ ដូច្នេះចំណូលពីអាជីពលើរេញអាចសម្រាលជីវភាព ដែលមានម្ដាយជាស្ត្រីមេម៉ាយ ក្រោយឪពុកខ្លួនចែកឋានកាលពីជាង៣ឆ្នាំមុន។

កូនសិស្សក្លិបខ្លារខិនមានរិទ្ធ ឡុង អាឆើត បានចាប់ហ្វឹកហាត់ប្រដាល់ តាមរយៈការត្រួសត្រាយផ្លូវពីលោក មាស វណ្ណឌី ដែលជាមិត្តភ័ក្តិឪពុករបស់ខ្លួន កាលដែលឪពុកខ្លួននៅមានជីវិត។ អ្នកប្រយុទ្ធវ័យក្មេងរូបនេះ ប្ដេជ្ញានឹងប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ស្វែងរកកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងអាជីពនេះ ដើម្បីកសាងអនាគត។ 

ក្នុងការប្រឡូកគុនខ្មែរនេះ ឡុង អាឆើត អះអាងថា បានប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ និងមានក្ដីស្រមៃឈ្នះខ្សែក្រវាត់នៅថ្ងៃណាមួយ ដើម្បីយកប្រាក់រង្វាន់សម្រាលភាពខ្វះខាតជីវភាពម្ដាយ ដែលកំពុងតស៊ូនឹងជីវភាពប្រចាំថ្ងៃ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img