37 C
Phnom Penh
Friday, April 26, 2024

ឆ្នាំនេះទឹកតូចជាក្ដីបារម្ភដល់ផលិតកម្មស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ឆ្នាំនេះរបបទឹកភ្លៀងដែលទទួលបាននៅតំបន់ការពារទេសភាពអន្លង់ព្រីង មានទំហំតូច បានបង្កជាក្ដីបារម្ភដល់សហគមន៍ផលិតស្រូវមិត្តក្រៀលនៅក្នុងភូមិកោះ និងភូមិច្រេះ ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យពុទ្ធិញូវ ដឹងនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ថា គម្រោងនេះជាឆ្នាំដំបូងដែលមានប្រជាកសិករ៤១គ្រួសារ បានចុះកិច្ចព្រមព្រៀង ផលិតស្រូវមិត្ត​ក្រៀល លើទំហំដីជាង៣៥ហិកតា។ ចំពោះស្ថានភាពទឹកនេះជាក្ដីបារម្ភ ព្រោះកសិករដាំស្រូវពឹងផ្អែកទាំងស្រុង ទៅលើរបបទឹកភ្លៀង ជាប្រភេទស្រូវពង្រោះតែរហូតមកដល់ថ្ងៃនេះ ស្រូវនោះមិនទាន់ខូចនៅ​ឡើយ​ទេ ខណៈដល់ពេលបាចជីទឹកពុំសូវមាននៅក្នុងស្រែនាំឱ្យពន្យារពេល “ប៉ុន្តែលទ្ធផលខូចខាតយ៉ាង​ណាមិន​​ទាន់​ដឹង មិនទាន់មាននៅឡើយទេ មិនទាន់ដល់ថ្នាក់គោកស្រូវ គ្រាន់ទឹកវាតិច យើងពិបាក​បាច​ជី​អល​កានិច (ជីកំប៉ុស្ត) ដែលបានផ្ដល់ឱ្យកសិករ”។

សូមបញ្ជាក់ថា កសិករដែលចូលរួមដាំស្រូវមិត្តក្រៀលនេះ តាមការគ្រោងទុកនៅ​ជំហាន​បន្តបន្ទាប់​នឹងទទួលបាន ការបណ្តុះបណ្តាលបច្ចេកទេស កសិកម្មតាមផែនការដែលបានកំណត់ ដើម្បី​ឈានទៅ​កាត់បន្ថយការប្រើប្រាស់ថ្នាំគីមី និងផ្តល់សុវត្ថិភាពដល់សត្វក្រៀល និងជីវចម្រុះផ្សេងទៀត។ រីឯស្រូវពូជ និងជីសរីរាង្គកសិករក៏នឹងទទួលបានផងដែរ ពីគម្រោងសហគមន៍ស្រូវមិត្តក្រៀលសហការអនុវត្ត​ដោយ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន អង្គការBirdLife និងអង្គការCRDT៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img