28 C
Phnom Penh
Tuesday, May 14, 2024

តើកម្ពុជាកំពុងទាស់ជាមួយវៀតណាម?

ទំនាក់ទំនងរវាងសម្តេចតេជោ និងវៀតណាមជាទំនាក់ទំនងពិសេស វាខុសពីជំហរងាយៗដែលមនុស្សមួយចំនួនតែងយកថា “យួនលេបទឹកដីខ្មែរ ត្រូវប្រឆាំងជាសត្រូវសួរពូជ”។ នេះជាកំហុសដែលខ្មែរក្រហមបានជ្រើសរើស។ ថ្វីត្បិតតែវៀតណាមធ្លាប់ផ្តល់សិទ្ធជ្រោកកោណដល់សម្តេចតេជោកាលពីឆ្នាំ1977 និងបានជួយឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលមករំដោះប្រជាជនពីរបបខ្មែរក្រហម (ដែលមានជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាមផង) រហូតដល់គាំទ្របេក្ខជនសម្តេចតេជោជារដ្ឋមន្រ្តីការបរទេស និងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ក៏សម្តេចតេជោតែងតែជម្នះជាច្រើនរឿងជាមួយវៀតណាម ហើយវៀតណាមក៏នៅតែបន្តសហការជាមួយកម្ពុជាដឹកនាំដោយសម្តេចតេជោ។ រឿងទាំងនោះមាន៖ 1) ការចរចារជាមួយសីហនុនៅប៉ារីស ដែលតំណាងឲ្យភាគីប៉ុលពតដែលវៀតណាមស្អប់បំផុត 2) ការចាប់បញ្ជូនប្រជាជនវៀតណាមខុសច្បាប់ទៅស្រុកវិញ នៅពេលដែលវៀតណាមធ្លាប់ចិញ្ចឹមជនភាសខ្លួនកម្ពុជារាប់សែននាក់ដែលគេចពីខ្មែរក្រហម 3) ការកែប្រែរដ្ឋធម្មនុញ្ញមកជារដ្ឋកម្ពុជាត្រៀមបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្ស 4) ការគាំទ្រទីផ្សារសេរី ចេញពីទីផ្សារផែនការ 5) ការដកកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចេញពីកម្ពុជា 6) ការចរចាររឿងព្រំដែន 7)ការបង្កើតទំនាក៎ទំនងថ្មីជាមួយចិន ។ល។

ទំនាក់ទំនងសម្តេចតេជោ និងវៀតណាមមានលក្ខណៈពិសេស និងផ្អែកលើភាពជាក់ស្តែងរកផលចំណេញរៀងៗខ្លួន សិទ្ធស្មើគ្នា ឯករាជ្យដូចគ្នា រួមទាំងការតស៊ូមតិ។ នៅពេលខ្លះវៀតណាមក៏តាមមិនទាន់សម្តេចតេជោអំពីនយោបាយក្នុង និងក្រៅប្រទេស។ មេដឹកនាំវៀតណាមធ្លាប់ថា “លោកហ៊ុនសែន (វៀតណាមហៅម៉ៃហ្វុក) ឆ្លាត រហ័សហើយការចរចារនៅប៉ារីស ការប្តូរនយោបាយ និងការដឹកនាំជាក់ស្តែងគឺលើគាត់ទាំងអស់”។

បច្ចុប្បន្នវៀតណាមកំពុងទោរទន់ទៅលោកខាងលិច ថ្វីត្បិតតែវៀតណាមនៅជាកុម្មុយនិស្ត។ លោកខាងលិចចង់ដកផលិតកម្មចេញពីចិន មកវៀតណាម ហើយវៀតណាមត្រៀមចំណេញលើរឿងនេះខ្លាំង។ ម្យ៉ាងមហាអំណាចខាងលិចកំពុងឡោមព័ទ្ធចិនខាងនយោបាយភូមិសាស្រ្តដោយបង្កើនទំនាក់ទំនងជាមួយវៀតណាម។

ហេតុនេះព្រែកជីកហ្វូណនតេជោធ្វើឲ្យវៀតណាមតវ៉ាជាងធម្មតា។ ជាក់ស្តែងវៀតណាមនឹងខាតបង់ចំណូល ហើយកម្ពុជានឹងចំណេញច្រើន លើការដឹកជញ្ជូនផង និងការទំលាក់លុយវិនិយោគពីចិនផង។ សហគមន៍វៀតណាមតាមបណ្តោយទន្លេរមេគង្គដែលធ្លាប់ចំណេញ គាត់ច្បាស់ជាមិនសប្បាយចិត្តហើយ។ ព្រែកជីកនេះគឺកម្ពុជាមិនចូលក្នុងអន្ទាក់បំណុលទេ ដោយវាជាគម្រោង BOT៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img