36 C
Phnom Penh
Saturday, April 20, 2024

អ៉ីស្រាអែលថា លោក ពូទីន សូមទោសរួចហើយ ពាក់ព័ន្ធនឹងការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ីពីហ៊ីត្លែជាជនជាតិជ្វីហ្វ

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េននែត (Naftali Bennett) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឱ្យដឹងថាលោក ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានសូមទោសហើយជុំវិញការលើកឡើងពីសំណាក់រដ្ឋមន្ត្រីការបរទេសរបស់លោកដែលថាលោក អាដុលហ្វ៍ ហ៊ីត្លែ មានដើមកំណើតជាជនជាតិជ្វីហ្វ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២។

លោក Naftali Bennett ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ពូទីន ហើយលោកផ្ទាល់ក៏បានអះអាងដែរថា លោកប្រធានាធិបតីរុស្ស៉ីប្រាប់រូបលោកថារុស្ស៉ីនឹងអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីរោងកច្រស្លដែក Azovstal ក្នុងទីក្រុង Mariupol តាមច្រករបៀង មនុស្សធម៌ក្រោមកិច្ចសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ។ បើតាមការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Bennett បានស្នើសុំទៅកាន់លោក ពូទីន ឱ្យជនស៊ីវិលចេញពីរោងចក្រ Azovstal បន្ទាប់ពីបានសន្ទនាជាមួយលោក ហ្សេលេនស្គី។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ត្រូវបានសាកសួរថាតើហេតុអ្វីបានជារុស្ស៉ីចាំបាច់ត្រូវតែកម្ទេច មនោគមន៍វិជ្ជាណាហ្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ខណៈលោក ហ្សេលេនស្គីគឺជាជនជាតិជី្វហ្វ។ ឆ្លើយតបនឹងសំណួរនេះ លោក ឡារ៉ូវស្រាប់តែនិយាយថា ហ៊ីត្លែ ក៏មានដើមកំណើតជាជនជាតិជ្វីហ្វដែរ ហើយការអត្ថាធិប្បាយបែបនេះបង្កឱ្យមានទំនាក់ទំនងតានតឹងជាមួយអ៉ឺស្រាអែល ដែលបានទាមទារឱ្យ មូស្គូ ធ្វើការសូមទោស៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img