31 C
Phnom Penh
Friday, April 19, 2024

សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចាំបាច់ទាំងអស់ដល់ប្រជាជនតួកគីដែលរងគ្រោះរញ្ជួយដី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាជាមួយសមភាគីតួកគីលោក តាយយីប អឺដូហ្កាន់ នៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយចាំបាច់ណាមួយ ឬទាំងអស់ដែលទីក្រុងអង់ការត្រូវការ ដើម្បីជួយកសាងឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយចាំបាច់ណាមួយ ឬទាំងអស់ដែលត្រូវការដល់សម្ព័ន្ធមិត្តណាតូរបស់យើង (តួកគី) ក្នុងការឆ្លើយតបទៅនឹងសោកនាដកម្មដ៏អាក្រក់នេះ។

លោក បៃដិន បានកត់សម្គាល់ទៀតថា កងកម្លាំងអាមេរិកកំពុងត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះប្រជាជនតួកគី ក៏ដូចសម្របសម្រួលការជំនួយផ្សេងៗទៀត។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏ធំមួយបានវាយប្រហារប្រទេសតួកគី និងស៊ីរី នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សជាង ៣,៨០០នាក់ហើយ និងបានធ្វើឱ្យអគាររាប់ពាន់ខ្នងត្រូវខ្ទេចរាបស្មើដី ខណៈដែលក្រុមអ្នកជួយសង្គ្រោះក៏បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការបន្តរុករកអ្នកនៅរស់រានមានជីវិត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img