28 C
Phnom Penh
Friday, April 19, 2024

សមត្ថកិច្ច ស្រុកបូទុមសាគរ ក្របួចក ជនសង្ស័យ ៣នាក់ ក្នុងទំនាស់គ្រាន់តែរឿងរាំវង់ជាន់ជើងគ្នាចាក់សម្លាប់យុវជនម្នាក់នៅកន្លែងកើតហេតុ

ខេត្តកោះកុង៖ កម្លាំងមានសមត្ថកិច្ចនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានបំបែករឿងក្តី ដោយឃាត់ខ្លួន​ជន​សង្ស័យ៣នាក់ ដែលតាមចាប់រហូតដល់ស្រុកលើកដែក ខេត្តកណ្តាល ក្នុងករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់​ទៀត ​ក្នុងវង់រាំកម្សាន្ត ​ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក។

មន្ត្រីនគរបាលស្រុកបូទុមសាគរចំណាយពេលវេលា ២៨ម៉ោង ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រហូតដល់ឈានដល់ការចាប់ខ្លួន​ជន​ដៃ​ដល់​ម្នាក់ឈ្មោះ ផន ចាន់រ៉ា ហៅ លៀន មុខរបរជាកម្មករសំណង់ផ្ទះត្រចៀកកាំ និងមាន​ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមទាំង​បក្ខពួក​២នាក់ផងដែរ​។ ​

ជនសង្ស័យបានធ្វើសកម្មភាពដោយយកកាំបិតចុងស្រួចវែង ចាក់ទៅលើយុវជនម្នាក់ឈ្មោះ ឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ​ បណ្ដាលឱ្យស្លាប់។ យុវជនរងគ្រោះរស់នៅភូមិជីមាល ឃុំអណ្តូងទឹក បណ្តាលឱ្យស្លាប់ភ្លាមៗនៅវង់រាំកម្សាន្ត​ប្រគុំ​តន្រ្តី និងតាំងពិព័រណ៍​ កាលពីយប់ម៉ោង ១០និង៣០នាទី ថ្ងៃទី២៧ ខែមករា ​កន្លងទៅ។

លោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី៣០​ ខែមករា ឆ្នាំ២០២៣ នេះថា មូលហេតុដែលបង្កឱ្យជម្លោះឈានដល់ចាក់សម្លាប់គ្នា​នៅពេលនេះ ដោយ​សារតែការរាំជាន់ជើងគ្នា ទោះបីជាភាគីជនរងគ្រោះបានសុំទោសក៏ដោយ។

កម្លាំងនគរបាលស្រុកបូទុមសាគរ បានសុំកិច្ចសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការ​នគរបាលខេត្ត កណ្តាល​ និងស្នងការនគរបាលខេត្តព្រៃវែង​ ទំរាំ​បង្រ្កាប​ជនសង្ស័យបាន​ ដោយ​សមត្ថកិច្ច​បញ្ចូន​មកកាន់​អធិការស្រុកបូទុមសាគរ និងបន្តកសាងសំណុំរឿង​ទៅស្នងការនគរបាល​ខេត្តកោះកុង ​អនុវត្តនីតិវិធីច្បាប់។

បើតាមលោក យេន ទូច បន្ថែមថា នេះជា​ករណី​ឃាតកម្មដំបូងគេ​ហើយ​ដែលកើតមាននៅក្នុងមូលដ្ឋានរបស់លោក  ចាប់តាំងពីលោកឡើង​កាន់តែតំណែងជាអធិការនគរបាលស្រុក។ ទោះបីជាសមត្ថកិច្ចបង្កើនការ​ទប់ស្កាត់ និងល្បាតរក្សា​សុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងណាក្តី។

លោកអធិការនគបាលស្រុក ​សង្កត់ធ្ងន់ដែរថា លោកនឹងបន្តអនុវត្តតាមបទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ គង់ មនោ ​ស្នងការនគរបាលខេត្តកោះកុង ដាក់វេនប្រចាំការចុះល្បាត​នៅតាមគោល​ដៅសំខាន់ៗ ​និងផ្សព្វផ្សាយ​អប់រំគោលនយោបាយភូមិឃុំ​មាន​សុវត្ថិភាពកាន់តែខ្លាំងក្លាបន្ថែមទៀត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img