29 C
Phnom Penh
Sunday, May 19, 2024

យុវជនម្នាក់ឡើងទៅចងកនៅលើដើមអាកាស្យាសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ នៅស្រុកស្វាយជ្រុំ

ស្វាយរៀង ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមប្រេងខ្យល់ដោយមិនទាន់ដឹងពីមូលហេតុ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល ០៧ព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤ ស្ថិតនៅភូមិចំបក់ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សពបុរសរងគ្រោះមានឈ្មោះ ឆឺយ ឈូ មានស្រុកកំណើតនៅឯខេត្តឧត្តរមានជ័យ មករស់ នៅជាមួយប្រពន្ធ ភូមិចំបក់ ឃុំគ្រួស ស្រុកស្វាយ ខេត្តស្វាយរៀង ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងខាងលើប្រជាពលរដ្ឋពីរនាក់បានដើរទៅអង្គុយជជែកគ្នាលេងនៅដីភូមិដែលគេទុកចោលខណៈនោះក៏បានប្រទះឃើញសពបុរសរងគ្រោះចងកនៅលើដើមឈើ ។
ប្រភពបន្តថាភ្លាមៗនោះពួកគាត់ទាំងពីរនាក់ក៏ បាននាំគ្នារត់ទៅរាយការណ៍ប្រាប់មេភូមិនិងប្រជាពលរដ្ឋនាំគ្នាមកមើល ។

បើតាមសម្ដីស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបគាត់នឹងប្ដីទើបតែបានគ្នា២ឆ្នាំប៉ុណ្ណោះនៅមិនទាន់មានកូននៅឡើយទេ ហើយក៏មិនដែលមានរឿងឈ្លោះទាស់ទែងអ្វីនឹងគ្នានោះដែរ ។
ស្ត្រីជាប្រពន្ធបន្តថា នៅមុនថ្ងៃកើតហេតុកាលពីល្ងាចថ្ងៃទី១៥ប្ដីរបស់គាត់បានប្រាប់គាត់ថាឈឺ ក្បាល ពេលនោះរូបគាត់ក៏បានកោសខ្យល់អោយនិងបានទិញថ្នាំឱ្យលេប លុះដល់ម៉ោងប្រហែល ០៧យប់ ស្រាប់តែបាត់ប្ដីរបស់គាត់មិន ឃើញមិនដឹងថាទៅណា ភ្លាមៗនោះគាត់ក៏បានដើររកនិងសួរអ្នកជិតខាង តែមិនឃើញរហូតដល់ស្អែកឡើងថ្ងៃទី១៦ក៏នៅតែរកមិនឃើញទៀត ទើបតែនៅព្រឹកថ្ងៃទី១៧ខែមេសា ក៏មានគេមកប្រាប់ថា ឃើញប្ដីរបស់គាត់ចងកនៅលើដើមឈើស្លាប់បាត់ទៅហើយ។

តាមប្រភពពីរអ្នកជិតខាងបានឲ្យដឹងថា បុរសរងគ្រោះជាមនុស្សស្លូតបូតមិនសូវចេះនិយាយស្ដីអ្វីនោះឡើយ ហើយក៏មិនដែលឃើញឈ្លោះប្រកែកគ្នាជាមួយប្ដីប្រពន្ធដែរ តែមិនដឹងថាគាត់មានរឿងអ្វីនោះដែរទើបបានជាគិតខ្លីសម្រេចចិត្តចងករសម្លាប់ខ្លួនឯងបែបនេះ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកកន្លែងកើតហេតុនិងបានធ្វើកោសល្យវិច្ច័យបញ្ជាក់ថាជនរងគ្រោះពិតជាបាន ចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅប្រពន្ធនិងសាច់ ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img