32 C
Phnom Penh
Sunday, May 19, 2024

ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំ ២០២៤ រយៈពេល ៣ ថ្ងៃ ខេត្តកំពង់ឆ្នាំងទទួលភ្ញៀវទេសចរណ៍ជាង ៣៤ ម៉ឺននាក់

ខេត្តកំពង់ឆ្នាំង៖ក្នុងរយៈពេល ៣ ថ្ងៃ នៃ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិអន្តរជាតិចូលរួមលេងកំសាន្ត ជាង ៣៤ម៉ឺននាក់។ នេះជារបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាសង្ក្រាន្តឆ្នាំថ្មីឆ្នាំ ២០២៤ គិតចាប់ពីថ្ងៃទី ១៣  ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មី មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តចំនួន ៣៤០ ៤៧១ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១៨២ នាក់។
ភ្ញៀវដែលមកលេងកម្សាន្តឡើងជាងគេគឺក្នុងក្រុងកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំឲ្យមានទីកម្សាន្ត
ចំនួន 3 កន្លែង  គឺសួនច្បារ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុករ៉ាប៊ុន នៅមុខសាលាខេត្ត មួយកន្លែង រង្វង់មូល៣នាក់ជិត ស្ថានីយ៍តេលាមួយកន្លែង និងតំបន់ត្រជាក់ពីផ្សារលើទៅផ្សារក្រោម មួយកន្លែង។

ដោយឡែកនៅតាមរមណីយដ្ឋាននានាដូចជាទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល និងទឹកធ្លាក់អន្លង់ស្វាយ ស្រុកទឹកផុស ក៏មានភ្ញៀវច្រើនបង្គួរ ផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាការរៀបចំសង្ក្រាន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងឆ្នាំនេះមានភ្ញៀវទេសចរណ៍ចូលរួមលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ ដោយសារតែសន្តិសុខសុវត្ថិភាព និងជំងឺកូវីដ បានស្ងប់ស្ងាត់។

សូមបញ្ជាក់ថាអ្វីដែលចំណាប់អារម្មណ៍ជាងគេគឺ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំលេងកំសាន្តដោយផ្ទាល់ ពិសេសនៅតំបន់ត្រជាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋចូលរួម លេងកម្សាន្ត សប្បាយរីករាយនិងប្រកបដោយភាពស្និទ្ធស្នាលយ៉ាងក្រៃលែង។

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img