29 C
Phnom Penh
Sunday, May 19, 2024

ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី៩

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល រួមជាមួយឯកឧត្តមប្រធាន អនុប្រធាន ស្ថាប័នជ៉ំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ជំនាន់ទី៩ នៅ វិមាន ៧ មករា។
ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ឯកឧត្តមបាននាំមកនូវការផ្តាំសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារទាំងអស់ ប្រកប ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។
ឯកឧត្តម ឯក សំអុល បានគូសបញ្ជាក់ថា ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ដ៏សំខាន់មួយមិនអាចខ្វះបានដែលគណបក្សយើងបានអនុវត្តតាំងពីដើមរៀងមក សំដៅបណ្តុះបណ្តាលបំពាក់បំប៉នលើកកម្ពស់ធនធានមនុស្សរបស់គណបក្សដោយមានរូបភាពនានានិងខ្លឹមសារស្របទៅតាមលក្ខណៈពិសេស និងសំណូមពរនៃដំណាក់កាលនីមួយៗ ។

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img