30 C
Phnom Penh
Friday, May 17, 2024

បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវចាប់ខ្លូនទាំងកណ្តលអធ្រាត្រ

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយ មានជ័យ បានឃាត់ខ្លួនពលករខ្មែរចំនួន១៩នាក់ បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។ ក្រោយឃាត់ខ្លួនបាន ពលករទាំង១៩នាក់ បានធ្វើការណែនាំ និងសាកសួរដើម្បីរកឱ្យឃើញនូវអ្នកនាំផ្លូវ និងបញ្ជួនពលករទាំងអស់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ស្រុកម៉ាឡៃ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមច្បាប់។

ទន្ទឹមនឹងនេះ កម្លាំងក៏បានធ្វើការណែនាំប្រជាពលរដ្ឋ កុំចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ថវិកាជាបន្តបន្ទាប់ ជាពិសេសត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារនិងសង្គមជាតិ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img