29 C
Phnom Penh
Sunday, May 19, 2024

តើមានកត្តាអ្វីខ្លះជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅចិនកើន ឡើង៥០% នៅខែមករា ឆ្នាំនេះ?

ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារចិន បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅដើមឆ្នាំ២០២៤ នេះតួយ៉ាងបើតាមរបាយការណ៏របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ ប្រទេសចិនសម្រេចបានទឹកប្រាក់ជាង១២០លានដុល្លារ នៅរយៈពេល១ខែដំបូងដើមឆ្នាំនេះមានការកើនឡើង រហូតដល់ទៅ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំមុន។ អ្នកជំនាញសេដ្ឋកិច្ច អះអាងថា កំណើននៃការនាំ ចេញនេះ គឺកើតចេញពីសមិទ្ធផលនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងជឿជាក់ថា ការនាំចេញទំនិញកម្ពុជាទៅទីផ្សារប្រទេសចិននឹងកាន់តែមាន ការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនមានជាង១ពាន់១រយលានដុល្លារ នៅពេញ១ខែដំបូងដើមឆ្នាំ២០២៤នេះកើនឡើង ជិត១៩%បើធៀនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា នាំចេញទៅចិនសម្រេចបាន ជាង១២០លានដុល្លារ កើនឡើង៥០% បើធៀបនឹងទំហំនាំចេញកាលពីខែមករា ឆ្នាំ២០២៣ ខណៈកម្ពុជាបាននាំចូល ទំនិញពីចិន មានទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ កើនឡើងជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ពាក់ព័ន្ធទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា- ចិននេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ ឃើញថា កត្តាដែលជំរុញឱ្យទំហំនាំចេញរបស់កម្ពុជាទៅប្រទេសចិន កើនឡើងរហូតដល់៥០%នេះ គឺដោយសារ កម្ពុជា មានកិច្ចសហប្រតិបត្តិការល្អជាមួយចិន គួបផ្សំប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។


ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img