34 C
Phnom Penh
Tuesday, May 21, 2024

ខេត្តកំពតក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចជាង១០ម៉ឺននាក់ បានទៅកម្សាន្ត

ស្តាប់អត្ថបទជាសំឡេង

កំពត៖  ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាករយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខេត្តកំពត  មានភ្ញៀវទេសចរណ៍ទៅសម្រាកកម្សាន្តចំនួន១០២.៥៩៨នាក់ កើនឡើងប្រមាណ៣៩,៦៨ភាគរ ធៀបនឹងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០ ក្នុងនោះទេសចរជាតិចំនួន ១០១.៨៨៨នាក់ ទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន៧០៥នាក់។ 

លោកប្រធានមន្ទីរបានបន្តថា ចំពោះសេវាស្នាក់នៅ  ត្រូវបានភ្ញៀវកក់ស្ទើ១០០ភាគរយ  រយៈពេល០២ថ្ងៃ តែថ្ងៃទី៣ភ្ញៀវបានកក់ប្រមាណ៦០ភាគរយ  និងមានការឡើងថ្លៃក្នុងរង្វង់៥ភាគរយ។ ចំពោះសេវាកម្មម្ហូបអាហារដំណើរការជាធម្មតា មិនមានការតម្លើងថ្លៃនោះទេ។ ក្នុងរយៈពេល៣ថ្ងៃនេះដែរ  មន្ទីរបានបង្កើតក្រុមការងារចំនួន០៤ក្រុម  ដើម្បីចុះត្រួតពិនិត្យតាមគោលដៅ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍(SOP) ឱ្យបានល្អប្រសើរ  ពិសេសវិធានការ ៣កុំ ៣ការពារ ការពាក់ប័ណ្ណចាក់វ៉ាក់សាំង ការបិទផ្សាយសារអប់រំការយល់ដឹងពីជំងឺកវីដ-១៩ ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន។ ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងស្ថានភាពទូទៅតាមរមណីយដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានាក្នុងខេត្ត មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិសេសស្នងការនគរបាលខេត្ត កងរាជអាវុធហត្ត និងអាជ្ញាធរពាក់ព័ន្ធ បានខិតខំថែរក្សាសន្តិសុខសុវត្ថិភាព សម្រួលចរាចរ ជូនភ្ញៀវទេសចរបានយ៉ាងល្អ។ ចំណែកឯភ្ញៀវទេសចរ ប្រជាពលរដ្ឋ ក៏មានការចូលរួមអនុវត្តតាមវិធានសុវត្តិភាណ ៣កុំ ៣ការពារ ការពាក់ម៉ាស  ស្ទើរតែ១០០ភាគរយ ការប្រើប្រាស់អាល់កុល និងជេលសម្អាតដៃស្ទើរគ្រប់គ្នា តែការរក្សាគម្លាតជាទូទៅនៅមានកម្រិតនៅឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img