31 C
Phnom Penh
Wednesday, May 29, 2024

Will Smith បង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈជាលើកដំបូង ចាប់តាំងពីព្រឹត្តិការណ៍ Oscar

(អាមេរិក)៖ តារាសម្តែងល្បីឈ្មោះរបស់អាមេរិក លោក Will Smith បានបង្ហាញខ្លួនក្នុងកម្មវិធីដាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួនចំណងជើងថា «Emancipation» នៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។ នេះត្រូវបានគេដឹងថា ជាការបង្ហាញខ្លួនរបស់ Will Smith ជាលើកដំបូងហើយក្នុងកម្មវិធីសិល្បៈ ចាប់តាំងពីព្រឹត្តិការណ៍ទះកំផ្លៀងនៅលើឆាក Oscar មក។ នេះបើតាមការចេញផ្សយរបស់សារព័ត៌មាន Straits Time នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

«Emancipation» ត្រូវបានគេដឹងថា ជាខ្សែភាពយន្តខ្នាតធំដំបូងរបស់ Will Smith ចាប់តាំងពីមានហេតុការណ៍ទះកំផ្លៀងនៅលើឆាក Oscar កាលពីខែមីនាមក ខណៈដំបូងឡើយរឿងនេះ មានការនិយាយថានឹងត្រូវពន្យារពេលដោយសារតែការធ្លាក់ចុះប្រជាប្រិយភាពរបស់ Smith ក្នុងជួរហូលីវូដ។ ជាក់ស្តែង ខ្សែភាពយន្តបែបភ័យរន្ធត់នេះ គឺត្រូវបានបំផុសគំនិតដោយរូបថតឆ្នាំ ១៨៦៣ របស់ «Whipped Peter» ដែលត្រូវបានថតអំឡុងពេលពិនិត្យសុខភាពរបស់កងទ័ពសហភាព។

គួរជម្រាបថា តារាភាពយន្តដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ Will Smith ត្រូវបានគេដឹងថា ធ្លាក់ចុះប្រជាប្រិយភាពជាខ្លាំង ក្នុងជួរហូលីវូដ ចាប់តាំងពីតារារូបនេះឡើងអះកំផ្លៀង Chris Rock មួយដៃយ៉ាងដំណំនៅលើឆាកនៃព្រឹត្តិការណ៍ពានរង្វាន់ Oscars 2022 បន្ទាប់ពី Rock និយាយលេងសើចពីភរិយារបស់ខ្លួន។ សកម្មភាពនេះ ក៏បានធ្វើឲ្យ Smith រកការពិន័យមិនឲ្យចូលរួមកម្មវិធី Oscars រយៈពេល១០ឆ្នាំផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img