29 C
Phnom Penh
Saturday, December 14, 2024

UNDP សរសើរកម្ពុជាថា សំរេចបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ឲ្យប្រជាពលរដ្ឋបានជិត១០០% ក្នុងក្របខណ្ឌទូទាំងប្រទេស

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាជាមួយលោក ស្រី អាលីសារ ចាកគឺរ (Alissar Chaker) Resident Representative ថ្មី នៃអង្គការ UNDP ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរ សម និងប្រគល់សារតាំងនៅថ្ងៃអង្គារទី១២ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
នៅក្រោយជំនួបពិភាក្សាទ្វេភាគីនេះ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស បានមានប្រសាសន៍ឲ្យដឹងថា៖ នៅក្នុងឱកាសទទួលសារតាំងពីលោក ស្រី អាលីសារ ចាកគឺរ ប្រធានអង្គ ការUNDP លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្វាគមន៍ចំពោះលោកស្រីដែលបានមកបំពេញបេសកកម្ម នៅកម្ពុជា ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានកត់សំគាល់ថា បេសកកម្មរបស់លោក ស្រី អាលីសារ ចាកគឺរ នៅកម្ពុជា ចំពេលដែលកម្ពុជា កំពុងមានការមមាញឹកខ្លាំងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នៅខែវិច្ឆិកាឆ្នា២០២១នេះ និងធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

នៅក្នុងជំនួបទ្វេភាគី ជាមួយលោក ស្រី អាលីសារ ចាកគឺរ ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងអំណរគុណដល់អង្គការ UNDP ចំពោះការផ្តល់ជំនួយទាំង ឡាយ ដែលផ្តល់មកកម្ពុជា រយៈពេលជាង ៥០ឆ្នាំកន្លងមកនេះ ។

លោក លុយ ដាវីត បញ្ជាក់ថា,នាពេលថ្មីៗ នេះ អង្គការUNDP បានផ្តល់ជំនួយរថយន្តសង្គ្រោះបន្ទាន់ ចំនួន៦០គ្រឿងនិងសម្ភារពេទ្យមួយចំនួន ដល់ក្រសួងសុខា ភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ។
លោក ឧបនាយ្រដ្ឋមន្ត្រីប្រាក់ សុខុន បានជំរាបជូន លោកលោក ស្រី អាលីសារ ចាកគឺរ ប្រធានអង្គការUNDP ថា៖ នៅខែក្រោយនេះនឹងមានទស្សនកិច្ចរបស់ អគ្គលេខាធិការរងអង្គការសហ ប្រជាជាតិទទួលបន្ទុកកងទ័ពថែរក្សាសន្តិភាព (មួកខៀវ)អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា។

កម្ពុជា គឺជាប្រទេសគំរូក្នុងការបញ្ជូនកង ទ័ពមួកខៀវទៅចូលរួមថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការ សហប្រជា ជាតិ។ រួមទាំងប្រទេសលីបង់ ដែលជាប្រទេស កំណើតរបស់លោក ស្រី អាលីសារ ចាកគឺរ ប្រធានអង្គការUNDP ប្រចាំនៅកម្ពុជា។លោក ស្រី អាលីសារ ចាកគឺរ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស ដែលបានផ្តលកិច្ចសហការល្អ ជាមួយអង្គការ UNDP ។

នៅក្នុងឱកាសនោះដែរលោក ស្រី អាលីសារ ចាកគឺរ ប្រធានអង្គការ UNDP បានកត់សំគាល់ឃើញថាប្រទេសកម្ពុជា មានការអភិវឌ្ឍន៏រីកចំរើន យ៉ាងឆាប់រហ័ស ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ ។ជាពិសេជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជាសំរេចបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យប្រជាពលរដ្ឋ បានចំនួនជិត១០០% ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកស្រីប្រធានអង្គការ UNDP បាន កោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាកសាំងបង្កការជំងឺកូវីដ១៩ជូនប្រជាណលរដ្ឋរបស់ខ្លួនបានល្អជាងប្រទេសមួយចំនួន ជាពិសេសប្រទេសអភិវឌ្ឍន៍ខ្លះ ដែលមានលុយច្រើនប៉ុន្តែ ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរបស់គេមានចំនួនតិច។

ក្នុងនាមជាតំណាងអង្គការUNDP ប្រចាំកម្ពុជា លោក ស្រី អាលីសារ ចាកគឺរ បានប្តេជ្ញាចិត្ត ធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហការជាមួយបណ្តាស្ថាប័ននានា របស់កម្ពុជា ដើម្បីសំរេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព៕
អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img