26 C
Phnom Penh
Saturday, July 27, 2024

UN ចោទអ៊ីស្រាអែលថា បាន បដិសេធការបញ្ជូនជំនួយទៅតំបន់ហ្គាហ្សា ខណៈគ្រោះទុរ្ភិ ក្សកំពុងគ្របដណ្តប់

មន្ត្រីជាន់ខ្ពស់របស់ UN កាលពីថ្ងៃទី5 ខែ ឧសភា បានចោទប្រកាន់អីស្រាអែលថា បាន បន្តបដិសេធការបញ្ជូនជំនួយ ចូលក្នុងតំបន់ហ្គាហ្សាស្គ្រីប ដែលប្រធានស្បៀងអាហាររបស់ UN បានព្រមានថា “គ្រោះទុរ្ភិក្សពេញលេញ”បានកាន់កាប់នៅភាគខាងជើងនៃរង្វង់ប្រជាជន 2.3 លាននាក់។ ខណៈមិនមែនជាការប្រកាស អំពីគ្រោះទង្គិក្សផ្លូវការនាយកប្រតិបត្តិកម្មវិធីអាហារពិភពលោកលោក Cindy McCain បាននិយាយនៅក្នុងបទសម្ភាសន៍មួយរបស់ NBC News កាលពីថ្ងៃអាទិត្យថា មានគ្រោះទុឡិក្សពេញភូមិនៅភាគខាងជើងហើយវាកំពុងរាលដាល។ COGAT ជាទីភ្នាក់ងារក្រសួងការពារជាតិអ៊ុស្រាអែល ដែលមានភារកិច្ចសម្របសម្រួលការបញ្ជូនជំនួយ ទៅកាន់ទឹកដីប៉ាឡេស្ទីនបាននិយាយថា srael បានបន្តបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា។ COGAT បាន និយាយនៅក្នុងសារបង្ហោះនៅលើ X ថា “នៅក្នុងកិច្ចពិភាក្សា រវាងអ្នកតំណាងរបស់អ៊ីស្រាអែល និង UN គ្មានអង្គភាពណាមួយបង្ហាញពីហានិភ័យនៃគ្រោះទុរ្ភិក្ស នៅតំបន់ហ្គាហ្សាភាគខាងជើងនោះទេ”។ ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN (UNRWA)លោក Philippe Lazzarini កាលពីថ្ងៃអាទិត្យបានចោទប្រកាន់អីស្រាអែល ពីការបន្តបដិសេធការផ្តល់ជំនួយរបស់ UN នៅ តំបន់ហ្គាហ្សា ខណៈខ្លួនព្យាយាមជៀសវាងគ្រោះទុរភិក្ស។ Lazzarini បានបង្ហោះលើ X ថា “ត្រឹមតែពីរសប្តាហ៍ចុងក្រោយនេះ យើង បានកត់ត្រាឧបទ្ទវហេតុចំនួន 10 ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្បួនរថយន្ត ការចាប់ខ្លួនបុគ្គលិក UN រួមទាំងការសម្លុត ដោះសម្លៀកបំពាក់អាក្រាតការគំរាមកំហែងដោយអាវុធ និងការពន្យាពេលយ៉ាងយូរនៅប៉ុស្តិ៍ត្រួតពិនិត្យ ដែលបង្ខំឱ្យក្បួនរថយន្តផ្លាស់ទីក្នុងពេលងងឹត”។ លោក Lazzarini ក៏បានអំពាវនាវឱ្យ “ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀតបញ្ឈប់ការវាយប្រហារលើផ្លូវឆ្លងកាត់មនុស្សធម៌ ចៀសវាង ការបង្វែរជំនួយ និងធ្វើឱ្យប្រាកដថា ជំនួយ ទៅដល់អ្នកដែលត្រូវការទាំងអស់”។ក្រុមសកម្មប្រយុទ្ធ បានអះអាងទទួលខុសត្រូវកាលពីថ្ងៃអាទិត្យ សម្រាប់ការវាយប្រហារដែលបិទជំនួយមនុស្សធម៌ដ៏សំខាន់ ឆ្លងកាត់ ចូលក្នុងហ្គាហ្សា។ គ្រោះទុរ្ភិក្សត្រូវបានគេវាយតម្លៃថា យ៉ាងហោចណាស់ 20% នៃ ចំនួនប្រជាជនទទួលរង ការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំងដោយកុមារម្នាក់ក្នុងចំនោម 3នាក់ មានបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ហើយមនុស្ស 2នាក់ ក្នុង ចំណោម 10,000នាក់ បានស្លាប់ ជារៀងរាល់ថ្ងៃ ដោយសារការអត់ឃ្លាន ឬ កង្វះអាហារូបត្ថម្ភ និងជំងឺ។ មន្ត្រី UN និយាយថា ជា ទូទៅដល់ពេលដែលទុរ្ភិក្សត្រូវបានប្រកាសជាផ្លូវការនៅកន្លែងណាមួយ វាយឺតពេលទៅហើយក្នុងការជួយសង្គ្រោះមនុស្សជាច្រើន។អគ្គលេខាធិការ UN លោក AntonioGuterres បាននិយាយកាលពីសប្តាហ៍មុនថា ជនងាយរងគ្រោះបំផុតនៅតំបន់ហ្គាហ្សាភាគខាងជើង”កំពុងស្លាប់ដោយភាពអត់ឃ្លាន និងជំងឺរួចទៅហើយ” UN បានត្អូញត្អែរអំពីការខ្វះខាតជំនួយមនុស្សធម៌ពេញលេញមួយក្នុងសង្គ្រាមនេះ។ UN កំពុងព្យាយាមបញ្ចៀស “គ្រោះទុរ្ភិក្សដែលបង្កើតដោយមនុស្ស” នៅភាគខាងជើង Gaza៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img