30 C
Phnom Penh
Saturday, July 27, 2024

Sheffield United ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធវ័យក្មេង Benie Traore មកពីក្លិប Hacken

(ឡុងដ៍)៖ ក្លិប Sheffield United ដែលទើបឡើងមកលេងនៅលីគ Premier League វិញម្តងទៀត បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Benie Traore មកពីក្លិបស៊ុយអែត BK Hacken ជាមួយនឹងតម្លៃផ្ទេរមិនត្រូវបានបង្ហាញនោះទេ។

នាយកផ្នែកកីឡាកររបស់ក្លិប BK Hacken លោក Martin Ericsson បានលើកឡើងថា «យើងមានសេចក្តីរីករាយ និងមោទកភាព នៃការអភិវឌ្ឍ ដែលគាត់មានជាមួយយើង។

Benie Traore មានវ័យ ២០ឆ្នាំសញ្ជាតិកូតឌីវ័រ រកបានគ្រាប់បាល់ ២៣គ្រាប់ក្នុង ៥៤ប្រកួត សម្រាប់ក្លិប BK Hacken រូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ក្នុងលីគកំពូលស៊ុយអែត ក្នុងរដូវកាលនេះ ជាមួយនឹងការរកបាន ១២គ្រាប់ក្នុងការលេងបាន ១៤ប្រកួត។

ក្លិប Sheffield United ក៏បានចុះកិច្ចសន្យានាំយកខ្សែបម្រើ Anis Slimane មកពីក្លិប Brondby និងខ្សែការពារ Yasser Larouci លើលក្ខខណ្ឌខ្ចីជើងមកពីក្លិប Troyes ក្នុងរដូវក្តៅនេះផងដែរ។

សូមជម្រាបថា ក្លិប Sheffield United ទើបតែត្រូវបានដំឡើងពីលីគ EFL Championship ទៅលេងនៅលីគកំពូលអង់គ្លេស Premier League នៅរដូវកាល២០២៣-២៤៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img