29 C
Phnom Penh
Saturday, December 14, 2024

IMF កោតសរសើរចំពោះវិធានការរបស់កម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសកម្ពុជា បង្ហាញពីសុទិដ្ឋិនិយម ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងជំនួបរវាង លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។

ចំពោះលទ្ធផលនៃការវាយតម្លៃបានបង្ហាញពីសុទិដ្ឋិនិយមរបស់ IMF ទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងចំពោះវិធានការរបស់ធនាគារជាតិនៃកម្ពុជាដែលបានដាក់ចេញ ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសម្រាលបន្ទុកដល់អាជីវករ និងប្រជាជនក្រីក្រ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ លោកទេសាភិបាល ក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ការិយាល័យតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលដល់ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹងសមត្ថភាពដល់មន្ត្រីបុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជាផងដែរ៕
អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img
spot_img