29 C
Phnom Penh
Monday, May 27, 2024

Max Verstappen ទទួលបានជ័យជម្នះសម្រាប់ថ្ងៃទី១ ក្នុងការប្រណាំងរថយន្ត F1 នៅប្រេស៊ីល……

(សៅប៉ូឡូ)៖ កីឡាករ Max Verstappen មកពីក្រុមប្រណាំង Red Bull រកបានជ័យជម្នះដោយស្រួល ក្នុងការប្រណាំងរថយន្តកម្រិតពិភពលោក Fomular One ក្នុងកម្មវិធី Sao Paulo Grand Prix 2023 នៅប្រទេសប្រេស៊ីលនាថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា។

បុរសសញ្ជាតិហូឡង់ បានវ៉ាគូប្រជែង Lando Norris ដែលដណ្តើមបានចំណាត់ថ្នាក់លេខ២ តាំងពីចាប់ផ្តើមចេញដំណើរ និងបន្តធ្វើបានល្អដដែលនៅពេលបើកបរដល់ផ្លូវកែង។

ដូចគ្នានោះដែរ មិត្តរួមក្រុមមកពី Red Bull ជាមួយគ្នាគឺ Sergio Perez ក៏បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ ផងដែរក្នុងរយៈចម្ងាយផ្លូវសរុបជាង ៤ពាន់គីឡូម៉ែត្រ តាមរយៈវ៉ាគូប្រជែង Russell និងមិត្តរួមក្រុមរបស់គេ Lewis Hamilton ទៀតផង។

យ៉ាងណាក៏ដោយ ការប្រណាំងសម្រាប់ថ្ងៃទី២ នារាត្រីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកានេះ នឹងចាប់ផ្តើមពីម៉ោង ១៧៖០០នាទីល្ងាច (ម៉ោងក្នុងតំបន់) គ្រាដែលអតីតជើងឯកពិភពលោក Verstappen បានកំពុងសំឡឹងរកជ័យជម្នះលើកទី១៧ សម្រាប់រដូវនេះក្នុងជុំទី២០ ដ្បិតនៅសល់ ២ជុំទៀត នឹងបិទការប្រកួតទាំងស្រុង ប្រចាំឆ្នាំ២០២៣ នេះ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img