28 C
Phnom Penh
Thursday, May 30, 2024

Man City ឡើងទៅវគ្គ ៨ក្រុម UCL ជាលើកទី៧ ជាប់ៗគ្នា នៅពេលបន្តធ្វើបានល្អពេលប៉ះ Copenhagen

(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក Manchester City បានឈានទៅវគ្គ ៨ក្រុម UEFA Champions League ជាលើកទី៧ ជាប់ៗគ្នា ក្រោយយកឈ្នះគូប្រជែង FC Copenhagen ៣-១ នាយប់មិញ ដើម្បីបញ្ចប់ជើងទី២ ទៀតនៅកីឡដ្ឋាន Etihad។

ជ័យជម្នះបញ្ចប់វគ្គ ១៦ក្រុមរបស់ពួកគេនេះដែរ វាដូចទៅនឹងក្រុមជើងឯកអង់គ្លេសមួយនេះ ធ្វើបាននៅទឹកដីដាណឺម៉ាកកាលពីជើងទី១ ផងដែរ ដែលទទួលបានលទ្ធផលឈ្នះ ៦-២ ទាំង ២ជើង ក្នុងប្រកួតដែលខ្សែប្រយុទ្ធពាក់លេខ៩ Erling Haaland បន្តរកបាន ១គ្រាប់ចុងម៉ោងនៃវគ្គទី១ ដែលកើនគ្រាប់ស៊ុតបាន ៤១គ្រាប់ហើយនៅពានអឺរ៉ុប ពីការបង្ហាញខ្លួន ៣៧ប្រកួតសរុបមកនេះ។

ក្នុងការប្រកួតទើបតែបាន ៩នាទីប៉ុណ្ណោះ កីឡាករ Manuel Akanji និង Julian Alvarez បានរួមចំណែករកបានម្នាក់ ១គ្រាប់រៀងៗខ្លួន នៅមុនពេលមិត្តរួមក្រុមសញ្ជាតិន័រវេស Haaland បានចូលរួមរកបាន ១គ្រាប់ដែរ និងបានហក់ឡើងទៅឈរនៅកំពូលតារាង Top scorer ដែលមាន ៦គ្រាប់ស្មើគ្នា ៣នាក់ជាមួយ Kylian Mbappe របស់ PSG និង Harry Kane របស់ Bayern Munich ដែរក្នុងការប្រជែងស្បែកជើងមាសក្នុង UCL រដូវកាលឆ្នាំ២០២៣-២០២៤។

យ៉ាងណាក្រុមភ្ញៀវ Copenhagen ក៏បានវាយបកបាន ១គ្រាប់វិញដែរ មុនហាលអាវតាមរយៈធ្វើបានដោយអតីតកីឡាករ Southampton គឺ Mohamed Elyounoussi នៅរយៈចម្ងាយ ១២យ៉ាតក្នុងនាទីទី២៩ ដែលពួកគេបានចូលរួមជាមួយ Lazio, Real Sociedad និង RB Leipzig ពីការបាត់បង់ឱកាសឡើងទៅវគ្គបន្ត គ្រាដែល Man City ត្រៀមចាប់ឆ្នោតជាមួយ Real Madrid, Bayern Munich និង Paris Saint Gerain សម្រាប់វគ្គចាញ់ធ្លាក់ជាបន្តទៀត៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img