ខេត្តស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់រវាងរថយន្តGS300 និងរថយន្តធុនធំម៉ាកយីយ៉ានដាយ ដែលបណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ និងស្រាល។


ករណីគ្រោះថ្នាក់ចរាចរណិបានកើតឡើងកាល ថ្ងៃ អាទិត្យ ត្រូវនិងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:០២ នាទី នៅលើផ្លូវជាតិលេខ១៣ ចន្លោះ គីឡូម៉ែត្រលេខ០៦-០៧ ស្ថិតក្នុងភូមិអកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង។


យោងតាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ ស ពាក់ផ្លាកលេខ កណ្ដាល ៣A ២៨១៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( រត់គេចពីកន្លែងកើតហេតុ ) បើកបរពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាក LEXUSGS300 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ២BM ៥០៩០ បើកបរដោយបុរសម្នាក់ឈ្មោះ ឆាយ សំភាស់ ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ អាវុធហត្ថ រស់នៅភូមិ កំពង់ចក ឃុំកំពង់ចក ស្រុ រំដួល ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង អ្នកបើកបររងរបួសធ្ងន់ និងអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។


តាមសាក្សីនៅកន្លែងកើតហេតុបញ្ជាក់ថា អ្នកបើកបររថយន្តម៉ាកលុចសុីសមិនប្រកាន់ស្ដាំ។
ចំណែករថយន្តទាំង២គ្រឿង ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកវាស់វែង យកមករក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។












ដោយ៖ Puthinew
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News