29 C
Phnom Penh
Monday, May 27, 2024

Arsenalស្គាល់រសជាតិចាញ់ក្នុងលីគ គ្រាដែល Arteta ចាត់ទុកការសម្រេចរបស់ VAR ជារឿងដ៏អាម៉ាស

(ឡុងដ៍)៖ ……ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានចាញ់លើកដំបូងក្នុង Premier League ប្រចាំសប្តាហ៍ទី១១ រដូវកាលនេះ ក្រោម..ថ្វីជើងរបស់សារិកាព្រៃ Newcastle United ក្នុងលទ្ធផល ១-០ នៅពេលអ្នកចាត់ការទូទៅ គឺលោក Mikel Arteta បានហៅប្រព័ន្ធ VAR ថាជា «ការសម្រេចចិត្តដ៏អាម៉ាស»។……..

…..បុរសសញ្ជាតិអេស្ប៉ាញខាងលើបានថ្លែងប្រាប់ Sky Sports ថា «….ខ្ញុំត្រូវតែនៅទីនេះ ដើម្បីនិយាយថា ការសម្រេចរបស់ VAR នេះគឺមិនអាចទទួលយកបាននោះទេ។ ការប្រកួតថ្ងៃនេះ យើងមិនត្រូវចាញ់ឡើយ ប្រសិនបើគ្មានភាពលំអៀង មិនស្មើភាព ដែលជារឿងដ៏អាម៉ាសបំផុត»…។

……យ៉ាងណាក៏ដោយ ក្នុងប្រកួត ៩០នាទីពេញ កីឡាករ Anthony Gordon ជាអ្នកស៊ុតបញ្ចូលទីតែ ១គ្រាប់ប៉ុណ្ណោះ ជាមួយមន្រ្តី VAR ដល់ទៅ ៣នាក់បានធ្វើការផ្ទៀងផ្ទាត់គ្រាប់បាល់ចូលទីនេះ ថាតើមានកំហុស ឬក៏ជំហរក្រៅល្បែងជាដើម មុនពេលផ្តល់គ្រាប់បាល់ឲ្យទៅខាងក្រុមម្ចាស់ផ្ទះ….។

……តែយ៉ាងណាសម្រាប់លោក Eddie Howe អ្នកចាត់ការទូទៅ Newcastle វិញ មិនមានអ្វីភ្ញាក់ផ្អើលនោះទេ និងមានអារម្មណ៍ធម្មតាចំពោះលទ្ធផល ៣ពិន្ទុក្នុងដីរបស់ពួកគេ។

……តាមរយៈលទ្ធផលនេះ Arsenal បានក្លាយជាក្រុមទី១៩ ក្នុងចំណោម….. ២០ក្រុមដែលស្គាល់រសជាតិចាញ់ក្នុងលីគនារដូវកាលនេះ គិតត្រឹមសប្តាហ៍ទី១១ ជើងទី១ បន្តឈរនៅលេខរៀងទី៣ ជាបណ្តោះអាសន្នដដែលជាមួយ ២៤ពិន្ទុ តាមពីក្រោយក្រុមលេងមិនទាន់ចាញ់ Spurs ២ពិន្ទុ និងដាច់ ៣ពិន្ទុពីក្រុមកំពូលតារាង Man City នៅពេល Newcastle ឈរនៅលេខ៦ ដោយមាន ២០ពិន្ទុ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img