30 C
Phnom Penh
Wednesday, May 29, 2024

ពលរដ្ឋខេត្តកំពតជាង៨០% បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងដូសទី១ រហូតដល់ដូសទី៤

កំពត៖ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា ពលរដ្ឋខេត្តកំពតនៅតែបន្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ រហូតដល់ដូសទី៤។ គិតមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងសរុបជាង ៨០ភាគរយ នៃប្រជាពលរដ្ឋគោលដៅជាង ៦៤ម៉ឺននាក់។ ទោះយ៉ាងនេះក៏ដោយ មន្ត្រីជំនាញបានអំពាវនាវដល់ពលរដ្ឋ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកតាមម៉ោងធ្វើការ។

លោក ស៊ីន ចូវ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតមានប្រជាពលរដ្ឋគោលដៅត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រុមអាយុ៥ឆ្នាំ, ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ, ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ និង១៨ឆ្នាំឡើង សរុបចំនួន ៦៤៤.០៦៦នាក់។ គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងដូសទី១ សរុបចំនួន ៥១៧.៩១៩នាក់ ស្មើ ៨០,៤១ភាគរយ, ដូសទី២ ចាក់បាន ៤២,៥១ភាគរយ និងដូសទី៣ ចំនួន ២០.១២ភាគរយ និងដូសទី៤ ចំនួន១.៩១០នាក់ ស្នើនឹង០,៤៥ភាគរយ។ ចំនួនអ្នកចាក់ដូសទី២ និងដូសផ្សេងទៀតតិចជាងដូសទី១ ដោយសារខេត្តកំពតទទួលបានវ៉ាក់សាំង ចនស៊ុនអែនចនស៊ុន(ចាក់តែ១ដូស) ចំនួន ២២១.៧៨២ដូស។

លោកប្រធានកម្មវិធី បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញនៅតែបន្តផ្តល់សេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ក្រុមកុមារដែលគ្រប់អាយុមិនទាន់បានចាក់ដូសទី១ ដូសទី២ និងដូសទី៣ និងដូសទី៤ សម្រាប់មនុស្សធំ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត គ្រប់ម៉ោងធ្វើការ។ ជាក់ស្តែង សម្រប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋមកចាក់ដូសទី១ មានចំនួន ២៣៤នាក់ ដូសទី២ ចំនួននាក់ ១៩២នាក់ ដូសទី៣ ចំនួន ៣១២៥នាក់ និងដូសទី៤ ចំនួន ៥៥៩នាក់។ ដូច្នេះប្រជាពលរដ្ឋគ្រប់ក្រុមអាយុដែលមិនទាន់បានចាក់វ៉ាក់សាំង អាចទៅទទួលសេវានៅតាមបណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក រាល់ថ្ងៃក្នុងម៉ោងធ្វើការ។

សូមបញ្ជាក់ថា ខេត្តកំពតសម្រាប់កុមារក្រុមអាយុ ៥ឆ្នាំមានចំនួនសរុប ២២.៩០៣នាក់ ចាក់លើកទី១ បាន ៦១,៣០ភាគរយ និងចាក់លើកទី២ បានចំនួន ៤៧,៤៩ភាគរយ។ ក្រុមអាយុ ៦ដល់ក្រោម១២ឆ្នាំ សរុបចំនួន ៧៤.៩១១នាក់ ចាក់លើកទី១ បាន១០៨,៤៦ភាគរយ និងចាក់លើកទី២បាន១០១,៧៧ភាគរយ។ ក្រុមអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន ៩៥.២០១នាក់ ចាក់លើកទី១បាន ៧០,២៤ភាគរយ លើកទី២បាន ៦៧.២១ភាគរយ និងដូសទី៣បានចំនួន ៣,៣៤ភាគរយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img