26 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក

(រាជធានីភំ្នពេញ) ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ,ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ,ឯកឧត្តម តំណាងប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងឯកឧត្តម តំណាងប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ព្រមទាំងលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុអង្គភាព មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូច និងមន្ត្រីក្រោមឱវាទ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការងនគរបាលជាតិ ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសម្ដែងការអបអរសាទរ ចំពោះនាយ- នាយនគរបាលរង នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដែលទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់នាយ-នាយនគរបាលរងទាំងអស់ ដែលបានទទួលមុខតំណែងថ្មី និងការបំពាក់ឋានន្តរស័ក្តិនាថ្ងៃនេះ ត្រូវធ្វើជាកងកម្លាំងគំរូ គឺត្រូវគោរពវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិកម្ពុជា និងច្បាប់ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្រ្តីនគរបាលជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានមានប្រសាសន៍ណែនាំផ្ដាំផ្ញើបន្ថែម ដល់មន្ដ្រីចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹកទាំងអស់ ឲ្យបន្ដពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យកងកម្លាំងនគរបាលជាតិ ខិតខំរៀនសូត្របង្កើនចំណេះដឹង សម្រាប់អនុវត្តភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យប្រកបដោយជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដើម្បីជាកិច្ចចូលរួមចំណែកលើកស្ទួយកិត្យានុភាព និងឧត្តមភាពរបស់កងកម្លាំងនគរបាលជាតិកម្ពុជា៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img