26 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តម ហ៊ុន ម៉ានី៖ មន្ត្រីសាលាភូមិន្ទរដ្ឋបាលដែលកែអត្រាកំណែរសន្លឹកកិច្ចការការប្រឡងគ្រូអនុវិទ្យាល័យសុទ្ធតែជាអ្នកឆ្លងកាត់ការប្រឡងចម្រាញ់រួចហើយតែមិនកែសន្លឹក កិច្ចការស៊ីជម្រៅទេ

ដើម្បីឱអស់ចម្ងល់ពីសាធារណៈរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានគូសបញ្ជាក់ថាការដែលដាក់មន្ត្រីនិងជាន់ខ្ពស់សាលាភូមិន្ទរដ្ឋាភិបាលកែអត្រាកំណែរសន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យនោះព្រោះថាមន្រ្តីទាំងនោះសុទ្ធតែជាមន្ត្រីជំនាញនិងចម្រាញ់ ហើយការកែ សន្លឹក កិច្ចការនោះការកិច្ចការគូសសេអឹម(គូសគ្រឹស)។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៤នៅសាលា ភូមិន្ទរដ្ឋបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖” បានជា “យើងដាក់មន្រ្តីឬមន្ត្រីខ្ពស់នៅសាលាភូមិន្ទរដ្ឋបាលហើយមិនដាក់គ្រូជំនាញដើម្បីកែសន្លឹកកិច្ចការអញ្ចឹង?ចំណុចខ្ញុំសូមបញ្ជាក់ថាមន្ត្រីដែរកែសន្លឹកកិច្ចការនោះសុទ្ធតែបានចម្រាញ់ជំនាញហើយមួយទៀតគាត់កែរសន្លឹកកិច្ចការនៃវិញ្ញាសារគូសគ្រីស ដូច្នេះគាត់គ្រាន់តែមានភ្នែកភ្លឺ អាចមើលអត្រាកំណែរដែរគ្រូជំនាញធ្វើគាត់អាចកែបាន។ អីញ្ចឹងវិញ្ញាសារ គាត់កែរ នោះគឺ មានចម្លើយស្រាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«ការជ្រើសរើសមន្ត្រីជាន់ខ្ពស់ក្រមការចេញពីសាលាភូមិន្ទរដ្ឋបាលក្នុងការកែសន្លឹកកិច្ចការដំណាក់ទី១នៃការប្រឡងគ្រូអនុវិទ្យាល័យនោះគឺពួកគាត់ជាសិស្សដែលចូលប្រឡងយ៉ាងម៉ត់ចង់ចូលរៀននៅសាលាភូមិន្ទរដ្ឋបាលមិនខុសពីនិយាមដែលប្រឡងចូលក្នុងក្របខណ្ឌមន្ត្រីរាជការ ដែលយើងកំពុងអនុវត្តនេះនោះទេ»។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img