30 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តម ហ៊ុន មានី អញ្ជើញសួរសុខទុក្ខពីបាម៉ានី សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី និង សហការី អញ្ជើញជាអធិបតីក្នុងកម្មវិធីសួរសុខទុក្ខពីប៉ាម៉ានី សម្រាប់កុមារក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួប លោកគ្រូ អ្នកគ្រូ អ៊ុ ពូ មីង ដែលជាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស។

ឯក ឧត្តម បានរំលឹកអនុស្សាវរីយ៍ដែលធ្លាប់បានមកធ្វើការនៅស្រុកឧដុង្គនៅសាលាបឋមសិក្សាស្រះស្តេច ស្ថិតនៅភូមិស្រះស្តេច សង្កាត់ត្រាចទងដែលបច្ចុប្បន្នប្តូរមកជាក្រុងឧដុង្គម៉ែជ័យ។ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១២មក នេះជាលើកទី១ហើយ ដែលបានមកដល់ភូមិព្រះស្តេចជួបជុំជាមួយបងប្អូនកូនក្មួយទាំងអស់គ្នា។ ឯកឧត្តម សង្ឃឹមថាជំនួបនឹងមានជាបន្តបន្ទាប់នៅឱកាសក្រោយៗទៀត។នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរចំពោះក្រុមការងារប៉ាម៉ានី ដែលបានប្រឹងប្រែងរៀបចំពិធីនាថ្ងៃនេះឡើង។ ឯកឧត្តមបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលប្អូនៗ ដែលជាំត្រពាំងស្នងឬស្សី និងជំរុញលើកទឹកដល់អាណាព្យាបាលឱ្យចូលរួមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img