30 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តម សាយ សំអាល់ ជំរុញមន្ត្រីបន្តខិតខំអភិវឌ្ឍសមត្ថភាព ដើម្បីកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ បានជំរុញឱ្យមន្ត្រីបន្តអភិវឌ្ឍសមត្ថភាព ខិតខំប្រឹងប្រែងបំពេញបន្ថែម នូវចំណុចខ្វះខាត ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត និងស្របទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ ។ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តម បានថ្លែងថា កម្ពុជាជាប្រទេសដែលទើបតែងើបផុតពីភ្នក់ភ្លើងនៃសង្គ្រាម ដូច្នេះយើងទាំងអស់គ្នា គប្បីនាំគ្នាកសាងប្រទេសជាតិឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ដោយត្រូវរៀបចំក្រុងផ្អែកទៅតាមសក្តានុពលសេដ្ឋកិច្ចតំបន់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តជំរុញការងាររៀបចំក្រុង ឱ្យមានសោភ័ណភាព មានលំហសាធារណៈ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ ដើម្បី សុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដីក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ។ ឯកឧត្តម បានបន្ថែមថា លើសពីនេះ ត្រូវកសាងលំនៅឋានតម្លៃសមរម្យ មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលរស់នៅ និងធ្វើឱ្យពលរដ្ឋបរទេសទាំងក្នុងតំបន់ និងពិភពលោកមានបំណងប្រាថ្នាចង់មករស់នៅលើទឹកដីកម្ពុជាដ៏ស្រស់ត្រកាលក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img