26 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន រួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយក៏ដូចជាចែករំលែកនូវរូបភាពឃាតកម្មរូបភាពហឹង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម ជាដើម ។ នេះបើយោងតាមការបង្ហោះផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី នា រសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ។ យោងតាមខ្លឹមសារនៅក្នុងសំណេររបស់ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យឃើញថា នៅប៉ុន្មានថ្ងៃនេះ មានអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកា និងរកប្រាក់តាមអនឡាញ _(MMO)បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម ។ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវនិងស្នើសុំ បញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះព្រោះវាប៉ះពាល់កិត្តិយសនៃសព នឹងដល់ផ្លូវចិត្តនិងអារម្មណ៏របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារ គ្រួសារជាទីស្រឡាញ់របស់ខ្លួន ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បាន បញ្ជាក់ថា “សកម្មភាពខាងលើ បានធ្វើឱ្យមានការប៉ះពាល់ផ្លូវ ចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង”។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img