31 C
Phnom Penh
Monday, November 11, 2024

ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម ចុះពិនិត្យមើលបទល្មើសនេសាទតាមដងទន្លេសាប និងដឹកនាំកម្លាំងធ្វើការបង្ក្រាបជាក់ស្តែង

កំពង់ឆ្នាំង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលបទល្មើសនេសាទ នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពងធំ និងខេត្តកំពង់ចាម។

នៅក្នុងឱកាសអញ្ជើញចុះមកកាន់តំបន់ទន្លេសាបនាពេលនេះ លោក ណៅ ធួក បានដឹកនាំកម្លាំងជំនាញរដ្ឋបាលជលផល កម្លាំងសហគមន៍នេសាទ ខេត្តដែលពាក់ព័ន្ធធ្វើការបង្ក្រាបបទល្មើស ជាក់ស្តែងតែម្តង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញបានសម្រេចរុះរើបំផ្លាញចោលមានរបាំងស្បៃមុង៣៥កន្លែង ប្រវែង ២ ៦០០ម៉ែត្រ លូស្បៃមុង៣៥គ្រឿង និងបានចាក់លែងត្រីចម្រុះទៅក្នុងដែនទឹកធម្មជាតិវិញចំនួន៣០០គីឡូក្រាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានចុះជួបសំណេះសំណាលជាមួយកម្លាំងយាមកន្លែងអភិរក្សជលផលបឹងប្រា ក្នុងខេត្តកំពង់ឆ្នាំង ដោយបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img