30 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ រយៈពេល៣ថ្ងៃ នៅសិង្ហបុរី

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។ អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចូលរួមកិច្ចប្រជុំខាងលើរួមមាន៖ ឯក ឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច រួមជាមួយនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថា និងចែករំលែកទស្សនៈនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពី «ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក» ដោយបង្ហាញទស្សនៈស្តីពី បញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល។

យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង ១ឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់
យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង១ឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់ សម្រាប់ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធគម្រោង USAID អភិរក្ស (USAID Conserve)នៅ២៩ ខែឧសភាព ឆ្នាំ២០២៤ នារាជធានីភ្នំពេញ។សង្គមកិច្ច និងវប្បធម៌, អគ្គនាយកដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួង-ស្ថាប័ន, សភាពាណិជ្ជកម្ម, វិស័យ ឯកជន, អង្គការសង្គមស៊ីវិល, ស.ស.យ.ក. និង និស្សិតសរុបប្រមាណ៥០០នាក់ក្នុងគោលដៅ បដៅ ពង្រឹងសមត្ថភាព,ចែករំលែក, ផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធពាក់ព័ន្ធនានា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បាន ចាត់ទុកប្រធានបទស្តីពី «ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ពិតជាមានសារសំខាន់សម្រាប់រាជរដ្ឋាភិបាល ជា ពិសេសសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រីដែលជាសេនាធិការក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តីលើការងារពិនិត្យ និងកែសម្រួលការតាក់តែងសេចក្តីព្រាងច្បាប់, លិខិតបទដ្ឋានគតិយុត្ត, គោលនយោបាយនិងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក្នុងនោះ, រាជរដ្ឋាភិបាលផ្តោតសំខាន់លើការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព និងអនុលោមភាពគតិយុត្តនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅធានាបាននូវភាពមានប្រយោជន៍ ភាពជឿទុកចិត្តបាន តម្លាភាព ភាព ស្មើគ្នានៅចំពោះមុខច្បាប់ និងភាពដែលអាចអនុវត្តបាន ដែលជាគោលការណ៍សំខាន់ នៃការកសាងនីតិរដ្ឋក៏ដូចជាការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសក្នុងរយៈពេលយូរអង្វែង។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img