30 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែខ្លាំងក្លាថែមទៀត

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់ តែខ្លាំងក្លាថែមទៀត ខណៈបច្ចុប្បន្ននេះ អ្នកជាជាប់ទោសដោយសារគ្រឿងញៀន នេះមានចំនួនច្រើននោះ។ ការថ្លែងជំរុញយ៉ាងដូច្នេះរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វឌ្ឍន ភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅបញ្ជាការដ្ឋាន វរសេនា នគរបាល ការពារព្រំដែនគោក លេខ ៨០៧ ស្ថិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ឆ្លងដែនខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែខុសភា ឆ្នាំ២០២៤ នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិតបន្តទៀតថាពីមុខកម្ពុជាគ្រាន់តែ ជាកន្លែងឆ្លង កាត់គ្រឿងញៀន តែឥឡូវនេះមិនមែនអីចឹងទេ ជាកន្លែងផលិត ហើយចែកចាយលក់ នឹងនាំចេញ។ ហេតុនេះអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមជាមួយយុវជនប្រជាពលរដ្ឋ ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតបន្តការទប់ស្កាត់ប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះឱ្យបានជាប់ប្រចាំ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img