26 C
Phnom Penh
Saturday, July 27, 2024

ឯកឧត្តមបណ្ឌិត អ៊ិន ចន្ថា ដឹកនាំប្រតិភូចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទក្នុង ខេត្តបន្ទាយមាន ជ័យ

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ផ្លូវជនបទដែលរងផលប៉ៈពាល់ដោយទឹកជំនន់ ឆ្នាំ២០២១នេះ មានចំនួន៤៨ខ្សែ ប្រវែង៤៣៧,០០០ម៉ែត្រ ដែលប្រតិភូចុះមកពិនិត្យនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសប្រតិភូដឹកនាំដោយឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋានគ្រោះមហន្តរាយ និងឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងអនុប្រធានលេខាធិការដ្ឋានបានដឹកនាំក្រុមការងារចុះមកពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងខេត្តបន្ទាយមានជ័យនៅ ស្រុកភ្នំស្រុក ស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត។

លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានជម្រាបរាយការណ៍ថា៖ ខេត្តបន្ទាយមានជ័យមាន៩ស្រុក/ក្រុងហើយ មាន៦ស្រុក/ក្រុង ដែលរងគ្រោះដោយទជំនន់ទឹកភ្លៀង និងមាន២ស្រុក/ក្រុង រងគ្រោះធ្ងន់ធ្ងរមានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ផ្លូវជនបទរងផលប៉ៈពាល់ដោយទឹកជំនន់ឆ្នាំ២០២១ មានចំនួន៤៨ខ្សែ មានប្រវែង ៤៣៧,០០០ម៉ែត្រ មានទឹកលិចប្រវែង១១៧,៩៤០ម៉ែត្រ ទឹកហូរច្រុះផ្លូវប្រវែង៦៦,១១០ម៉ែត្រ ទឹកហូរដាច់ផ្លូវមិនអាចធ្វើដំណើរបាន ប្រវែង១៦ខ្សែ ប្រវែង១,៩៥០ម៉ែត្រ បាក់សំណង់លូគ្រប់ប្រភេទ៣កន្លែង បើប្រៀបធៀបឆ្នាំ២០២០ ផ្លូវដែលប៉ះពាល់ដោយទឹកជំនន់មានចំនួន៦៨ខ្សែម៉ែត្រស្មើប្រវែង៧៦៤,០០០ម៉ែត្រ ។

ឯកឧត្តមបណ្ឌិត អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអោយដឹងថា៖ ខេត្តបន្ទាយមានជ័យ រងគ្រោះដោយទឹកជំនន់រយៈពេល២ឆ្នាំជាប់គ្នា ដែលបណ្តាលរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ៈពាល់ដោយទឹកជំនន់ ហើយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងលេខាធិការដ្ឋានគ្រោះមហន្តរាយ បានចុះពិនិត្យមើលស្ថានភាពជាស្តែងនៃការប៉ៈពាល់ផ្លូវជនបទ រងផលប៉ៈពាល់ដោយទឹកជំនន់ដូចទឹកហូរច្រុះដាច់ផ្លូវ និងសំណង់លូ ពិនិត្យជាក់ស្តែង និងធ្វើរបាយការជូនថ្នាក់ដឹកនាំក្រសួងជំនាញ ដើម្បីធ្វើការជួសជុលកសាងឡើងវិញដើម្បីធ្វើ ឱ្យប្រជាពលរដ្ឋធ្វើដំណើរនិងដឹកកសិផលបានងាយស្រួល៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img