ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្រោមអនុសាសន៍របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ និងចក្ខវិស័យឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងនោះវិស័យអប់រំ គឺនៅតែស្ថិតនៅ ក្នុងចំណុចអាទិភាពខ្ពស់ បំផុតរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដើម្បីចូលរួម អនុវត្តន៍នូវកំណែទម្រង់ និងអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណឱ្យបានជោគជ័យ រាជរដ្ឋាភិបាល ក៏បានដាក់ចេញស្តង់ដារសាលារៀនគំរូពី មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលមត្តេយ្យសិក្សាមានសារៈសំខាន់ខ្លាំង គឺការថែទាំកុមារតាំងពីតូចជាមួយ និងអាហារូបត្ថម្ភ សម្រាប់ កុមារក្នុងការលូតលាស់បានល្អ មានអនាម័យល្អ ជាពិសេសការអភិវឌ្ឍ បំណិនសង្គម រៀនតាមរយៈល្បែងសិក្សា និង ពង្រឹងការអភិវឌ្ឍកុមារបានគ្រប់ជ្រុងជ្រោយ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New