ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នៅថ្ងៃនេះ។
នាឱកាសនោះ លោកស្រី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពរដ្ឋនៅទូទាំងប្រទេស ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដូចជា ការព្យាបាល ការឧបត្ថម្ភផ្សេងៗក្នុងអំឡុងពេលបិទខ្ទប់ ស្វែងរកវ៉ាក់សាំង និងការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋដោយឥតគិតថ្លៃ ។
លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលដែលក្រុមការងារគ្រប់ថ្នាក់ រួមជាមួយថ្នាក់ដឹកនាំគណបក្ស គ្រប់ថ្នាក់បានយកចិត្តទុកដាក់សហការ បំពេញភារកិច្ចសម្រេចបានជោគជ័យបន្តបន្ទាប់ ជាពិសេស លទ្ធផលនៃការរក្សាសន្តិសុខ ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរនឹងលទ្ធផលនៃការ ចាត់តាំងអនុវត្ត ទទួលបានជោគជ័យនូវផែនការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងក្រុងបាវិត។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានស្នើឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សពាក់ព័ន្ធទាំងអស់ ត្រូវមានឧត្តមគតិស្មោះត្រង់អស់ពីចិត្តពីថ្លើមចំពោះគណបក្ស បន្តអនុវត្តឱ្យបានត្រឹម ត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្ស ប្រជាជនកម្ពុជា និងអនុវត្តឱ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់ក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំងកម្មវិធីគោលនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវតួនាទី គោលជំហរស្មារតីសតិអារម្មណ៍ ស្នេហា ជាតិ មាតុភូមិនិងប្រជាជន និងត្រៀមចូលរួមនូវរាល់គ្របសកម្មភាព និងដំណើរ ការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតតំណាង រាស្ត្រ ឆ្នាំ២០២៣ នាពេលខាងមុខ។ ជាពិសេសត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារនូវសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលមានរយៈពេល ៤៣ឆ្នាំ កន្លងមកនេះ។
នៅក្នុងបរិការណ៍កូវីដ១៩នេះ លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានសើ្ន ឲ្យសមាជិក សមាជិកាទាំងអស់ត្រូវបន្តតាមដាន នូវសារនយោបាយ សេចក្តីសម្រេច និងអានុសាសន៍ របស់សម្តេចតេជោ ដែលទាក់ទងនឹងវិធានការណ៍ថ្មីៗទាក់ទងនឹងយុទ្ធនា ការ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌ យកទៅផ្សព្វ ផ្សាយជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃឲ្យបានទូលំទូលាយនៅក្នុងមូលដ្ឋាន និងសុំការយោគយល់ពីប្រជាពលរដ្ឋអំពីការផ្អាកនូវពិធីបុណ្យភ្ជុំបិណ្យ និង ត្រូវរៀនរស់ក្នុងបរិបទកូវីដ១៩ និងត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ នៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការ ពារ-៣ កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥត គិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews