30 C
Phnom Penh
Saturday, July 27, 2024

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកទឹកចិត្តឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា សិក្សាលើឯកសារយុទ្ធសាស្ត្រស្តីពីការស្តារអាជីវកម្មពីវបត្តិកូវីដ-១៩របស់អាស៊ាន

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញ និងលើកទឹកចិត្តឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា គួរសិក្សាស៊ីជម្រៅលើឯកសារយុទ្ធសាស្ត្រពេញលេញស្តីពីការស្តារអាជីវកម្មពីវបត្តិកូវីដ-១៩របស់អាស៊ាន។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលដឹកនាំដោយលោក ស៊ាង សុបញ្ញា ប្រធានសមាគម ដើម្បីផ្លាស់ប្តូរនូវព័ត៌មាន បទពិសោធន៍ និងពិសេសការពង្រឹងសហប្រតិបត្តិការនាពេលអនា គតរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ បានជំរុញ និងលើកទឹកចិត្តឲ្យសមាគមសិក្សាស៊ីជម្រៅលើឯកសារយុទ្ធសាស្ត្រពេញលេញស្តីពីការស្តារអាជីវកម្មពីវបត្តិកូវីដ-១៩របស់អាស៊ាន ដែលមានបញ្ចូលយុទ្ធសាស្ត្រចំនួន៥ ពិសេសការបន្តរការជួបជុំរវាងសមាគម និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតទាំងផ្លូវការ និងក្រៅផ្លូវការ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការអនុញ្ញាត្តឲ្យសមាគម អាចធ្វើការទំនាក់ទំនងទៅគ្រប់បណ្តាស្ថានទូតតំណាងកម្ពុជានៅបរទេស តាមរយៈក្រុមការងារយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងធ្វើការសម្របសម្រួលជូនសមាគម ឲ្យបានចូលរួមកិច្ចប្រជុំអមនានានៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១៣ខាងមុខនេះ និងគាំទ្រសមាគមក្នុងការរៀបចំព្រឹត្តិការណ៍ ខេនីវលសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (ASEAN Young Entrepreneur Carnival 2022) ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកអំពីអទិភាពដែលព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន មានជាអាទិ៍ ការបន្តនិរន្តរភាពនៃអាស៊ាន ការអនុវត្តផែនការការ ងាររបស់អាស៊ាន ដើម្បីធានាការពង្រឹងមជ្ឈកម្មអាស៊ាន តួនាទីរបស់អាស៊ាន ឯកភាពអាស៊ាន ភាពជាដៃគូអាស៊ាន ពិសេសកម្ពុជាមិនផ្តោតទាំងស្រុងលើទិដ្ឋភាពនយោបាយនោះទេ ប៉ុន្តែត្រូវថ្លឹងថ្លែងទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ដែលសុទ្ធសឹងជាសរសរស្តម្ភរបស់សហគមន៍អាស៊ាន៕
អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img