26 C
Phnom Penh
Saturday, July 27, 2024

ឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ នៃកងពលតូចលេខ៧០ រងការចោទថា រំលោភយកដីជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ឧត្តមសេនីយ៍ឯក ហាក់ ម៉ៅ ដែលពីមុនល្បីល្បាញខាងដឹកជញ្ជូនទំនិញខុសច្បាប់តាមខ្សែផ្លូវសំខាន់ៗនោះ នៅពេលនេះមន្ត្រីពាក់ផ្កាយ៣ នៃកងពលតូចលេខ៧០ម្នាក់នេះ កំពុងរងការចោទប្រកាន់ពីក្រុមអ្នកភូមិជនជាតិដើមភាគតិចថា បានប្រើអំណាចយ៉ាងកំរោលរំលោភយកដីដែលពួកគេកំពុងរស់នៅ និងអាស្រ័យផល។ មិនតែប៉ុណ្ណោះបុគ្គលម្នាក់នេះថែមទាំងប្រើប្រាស់គ្រឿងចក្រដែលមានពាក់ស្លាកលេខអង្គភាពកងទ័ពទៀតផង។

ក្រុមអ្នកភូមិជនជាតិភាគតិចបាននិយាយថា លោក ហាក់ ម៉ៅ បានប្រើប្រាស់កម្លាំងទាហាន,រថយន្តយោធា និងរថយន្ត សឺរ៉ែន ដើម្បីបំភិតបំភ័យបំបាក់ស្មារតីអ្នកភូមិ ហើយបានព័ទ្ធ និងឈូសឆាយយកដីធ្លីរបស់ពួកគាត់នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែននោរម្យ ខេត្ត មណ្ឌលគិរី ។

អ្នកភូមិបានហៅសកម្មភាពនេះប្រៀបបាន នឹងការប្លន់ដីធ្លីនិងជីវិតជីវភាព ដែលបន្សល់ទុកពីដូនតារាប់តំណររបស់ពួកគាត់តាមរបៀបឆៅៗ ដែលប្រការនេះផ្ទុយខុសឆ្ងាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែខ្វល់ខ្វាយគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋសម្ដេចដោយពុំរើសអើង។

ជាមួយគ្នានេះដើម្បីកាត់បន្ថយ និងឈានទៅបញ្ចប់ការ រំលោភបំពានដីធ្លីជនជាតិដើមភាគតិចពីសំណាក់ពួកអ្នកមានអំណាចមានលុយ ក្រុមអ្នកភូមិក៏បានអំពាវនាវយ៉ាងទទូចផងដែរ ដល់អាជ្ញាធរខេត្តមណ្ឌលគិរី មេត្តាចុះអនុវត្តលិខិតបង្គាប់ការរបស់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រួមទាំងលិខិតរបស់ក្រសួងមហាផ្ទៃក្នុងការវាស់វែងកាត់ឆ្វៀលដី ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំពោះការចោទប្រកាន់ខាងលើនេះអ្នកព័ត៌មាននៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ហាក់ ម៉ៅ បាននៅឡើយទេនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img