ឥណ្ឌូណេស៊ីបាននិរទេសជនភៀសខ្លួនម្នាក់ក្នុងចំណោមជនភៀសខ្លួន ដែលគេតាមចាប់ខ្លួនរបស់ប្រទេសថៃ កាលពីថ្ងៃទី4 ខែមិថុនាដែលប្រឈមមុខនឹងការចោទប្រកាន់ ពីបទមនុស្សឃាត និងគ្រឿងញៀន នៅប្រទេសកំណើតរបស់គាត់ បន្ទាប់ពីគាត់បានរត់គេចពីការឃុំឃាំងកាលពីឆ្នាំមុន។ បុរសឈ្មោះChaowalit Thongduang អាយុ 37 ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជា Moniker “Pang Na Node” ត្រូវបានប៉ូលិសចាប់ខ្លួននៅលើកោះ Bali ប្រទេសឥណ្ឌូនេស៊ី កាលពី សប្តាហ៍មុន។ មន្ត្រីប៉ូលិសជាតិ Krishna Murti បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា Chaowalit ត្រូវបាននាំទៅកាន់អាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីហ្សាកាតា ក្រោមការយាមកាមដោយប៉ូលិស10នាក់។ ជននោះត្រូវបាននិរទេសតាមយន្តហោះពិសេស ដែលផ្តល់ដោយរដ្ឋាភិបាលថៃ។អាជ្ញាធរគ្រប់គ្រងគ្រឿងញៀនថៃ និយាយថាChaowalit ត្រូវបានគេចាប់ខ្លួនក្នុងបទចោទប្រកាន់ជាច្រើន រួមទាំងបទឃាតកម្ម និងបទល្មើសគ្រឿងញៀន។ លោក Chaowalit បានចូលទៅខេត្ត Aceh ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ក្នុងខែធ្នូ ឆ្នាំ2023 បន្ទាប់ពីការធ្វើដំណើររយៈពេល 17ម៉ោង ដោយទូកល្បឿនលឿនពីប្រទេសថៃ ធ្វើដំណើរទៅកាន់កោះបាលី។ គាត់បានរត់គេចពីមន្ទីរពេទ្យមួយនៅភាគខាងត្បូងខេត្ត Nakhon Si Thammaratដែលគាត់កំពុងទទួលការព្យាបាល ខណៈ កំពុងជាប់ពន្ធនាគាររយៈពេល 20ឆ្នាំ។ កាល ពីខែធ្នូ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា គាត់ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងប៉ុនប៉ងមនុស្សឃាត តាំងពីឆ្នាំ 2019។ ប៉ូលិស រាប់រយនាក់ត្រូវបានចល័តដើម្បីចាប់គាត់មកវិញ នៅក្នុងប្រតិបត្តិការមួយដែលគេបានរាយការណ៍ថា បានចំណាយប្រាក់ប្រហែល 10 លានបាត (273,654 ដុល្លារអាមេរិក)។ប្រធានទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេសឥណ្ឌូណេស៊ី លោក Wahyu Widada បាននិយាយថា ប៉ូលិសបានរឹបអូសភស្តុតាងជាច្រើន អំឡុងពេលចាប់ខ្លួនលោកChaowalit រួមទាំងអត្តសញ្ញាណប័ណ្ណក្លែងក្លាយនិងសំបុត្រកំណើតក្រោមឈ្មោះSulaiman ដែលគាត់ត្រូវបានចោទប្រកាន់ថា កំពុងប្រើប្រាស់៕

ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New