26 C
Phnom Penh
Monday, December 9, 2024

ឥណ្ឌូណេស៊ីរាយការណ៍ពីអត្រាតេស្តិ៍វិជ្ជមានវីរុសកូវីដ-១៩ទាបបំផុត

ស្តាប់អត្ថបទជាសម្លេង

អត្រាតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅសប្តាហ៍នេះបានធ្លាក់ចុះក្រោមកម្រិត៥%ដែលជាស្តង់ដារកំណត់ដោយអង្គការសុខភាពពិភពជាលើកដំបូង ដែលនេះជាសញ្ញាមួយបង្ហាញថារលកឆ្លងលើកទី២ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនេះអាចនឹងថមថយ។

អត្រាតេស្តិ៍វិជ្ជមាន ឬសមាមាត្រនៃអ្នកធ្វើតេស្តិ៍ដែលទទួលបានលទ្ធផលវិជ្ជមានបានកើនឡើងដល់កម្រិតខ្ពស់បំផុត៣៣.៤%ក្នុងខែកក្កដានៅពេលដែលប្រទេសឥណ្ឌូណេស៊ីបានក្លាយជាតំបន់រងគ្រោះខ្លាំងបំផុតដោយជំងឺកូវីដ-១៩នៅក្នុងតំបន់អាស៊ីដោយសារវ៉ារ្យង់ Delta ។

កាលពីថ្ងៃចន្ទ អត្រានោះបានធ្លាក់ចុះដល់៤.៥៧%ដែលជាតួលេខទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០នៅពេលដែលឥណ្ឌូណេស៊ីរកឃើញករណីឆ្លងកូវីដ-១៩លើកដំបូង នេះបើយោងតាមទិន្នន័យរបស់ក្រុមឃ្លាំមើលឯករាជ្យ។

យោងតាមអង្គការសុខភាពពិភពលោក អត្រាតេស្តិ៍វិជ្ជមានលើសពី៥%គឺបង្ហាញថាស្ថានភាពឆ្លងរាលដាលគ្រប់គ្រងលែងបានហើយ។

កាលពីថ្ងៃចន្ទដដែលនោះ វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ត្រូវបានបន្ធូរបន្ថយបន្ថែមទៀតនៅក្នុងតំបន់ភាគច្រើនលើកោះជ្វាដោយអនុញ្ញាតបើកផ្សារទំនើប, រោងចក្រ និងភោជនីយដ្ឋានឡើងវិញដោយស្ថិតក្រោមលក្ខខណ្ឌមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) បានអំពាវនាវដល់ពលរដ្ឋឥណ្ឌូណេស៊ីឲ្យបន្តការប្រុងប្រយ័ត្នដោយនិយាយថា «នៅពេលដែលការការពាររបស់យើងបានធ្លាក់ចុះ ករណីឆ្លងអាចនឹងកើនឡើងសាជាថ្មី» ។

គិតត្រឹមថ្ងៃចន្ទ ឥណ្ឌូណេស៊ីមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង៤.១លាននាក់ក្នុងនោះមានអ្នកស្លាប់សរុប១៣៦,៤៧៣នាក់៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img