26 C
Phnom Penh
Monday, December 9, 2024

អ្នកសារព័ត៌មាន ថ្លែងអំណរគុណសម្តេចតេជោ ដែលចាត់បញ្ចូលពួកគាត់ ស្ថិតក្នុងបញ្ជីអាទិ៍ភាព ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ

ស្តាប់អត្ថបទជាសម្លេង

  ភ្នំពេញ ៖ អ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះការយកចិត្តទុកដាក់ ដាក់បញ្ចូលក្រុមអ្នកសារព័ត៌មាន ក្នុងបញ្ជីអាទិ៍ភាព ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣។

  ការថ្លែងអំណរគុណនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើមចាក់ដូសជំរុញ ជូនចំពោះពួកគាត់ តាមការកំណត់របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅមន្ទីរពេទ្យកុមារជាតិ។ ការចាក់វ៉ាក់សាំងដូសជំរុញ ជូនអ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ ធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ 

  អ្នកសារព័ត៌មាន បានចូលរួមប្តេជ្ញាដែរថា បើទោះបីជាទទួលបានវ៉ាក់សាំងដូសជំរុញហើយក៏ដោយ ក៏នៅបន្តចូលរួមអនុវត្តវិធានការការពារ “៣កុំ ៣ការពារ” តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។

  នៅមន្ទីរពេទ្យកុមារជាតិនាថ្ងៃនេះ ក្រៅពីការចាក់វ៉ាក់សាំងដូសជំរុញ ជូនអ្នកសារព័ត៌មានក្នុងរាជធានីភ្នំពេញ ក៏បានចាក់ដូសជំរុញ ជូនដល់មន្ត្រីក្រសួងសុខាភិបាល និងចាក់ជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំផងដែរ។

  សូមជម្រាបថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ មានចំនួនជិត៧០ម៉ឺននាក់ (៦៩៦,២២៩នាក់) ហើយ។ នេះបើយោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img