26 C
Phnom Penh
Saturday, July 27, 2024

អ្នកសម្រុះសម្រួលតំបន់ហ្គាហ្សា ជំរុញអីស្រាអែល និងក្រុមហាម៉ាស ឱ្យទទួលយកផែនការបទឈប់បាញ់

អ្នកសម្រុះសម្រួលកាតា អេហ្ស៊ីប និងអាមេរិកបានអំពាវនាវដល់អ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី 1 ខែមិថុនា ឱ្យ “បញ្ចប់”កម្លាំងអីស្រាអែលវាយលុកចូលទីក្រុង Rafah
កិច្ចព្រមព្រៀងបទឈប់បាញ់ នៅពេលកងភាគខាងត្បូងហ្គាហ្សា។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលកំពុងផ្តល់ផែនទីបង្ហាញផ្លូវថ្មីមួយ ឆ្ពោះទៅរកបទឈប់បាញ់ពេញលេញ។ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក Biden នាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu បានទទូចថាប្រទេសរបស់លោកនឹងបន្តសង្គ្រាម រហូត ដល់ប្រទេសនេះ សម្រេចបាននូវគោលបំណងទាំងអស់។ លោកបានអះអាងជាថ្មីថា “លក្ខខណ្ឌរបស់អ៊ីស្រាអែលសម្រាប់ការបញ្ចប់សង្គ្រាមមិនមានការផ្លាស់ប្តូរទេ៖ នោះ គឺការបំផ្លាញផ្នែកយោធា និងសមត្ថភាពគ្រប់គ្រងរបស់ហាម៉ាស ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាថា តំបន់ ហ្គាហ្សាលែងបង្កការគំរាមកំហែងដល់អីស្រាអែលទៀត”។ ទន្ទឹមនឹងនោះ ក្រុមហាម៉ាសបាននិយាយថា ខ្លួនមានទស្សនៈវិជ្ជមានចំពោះផែនការរបស់អ៊ីស្រាអែល ដែលដាក់ចេញដោយលោក Biden ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាតា អាមេរិក និងអេហ្ស៊ីប បាននិយាយថា “ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងការពិភាក្សា ដែលកំពុងបន្តដើម្បីទទួលបានបទឈប់បាញ់នៅហ្គាហ្សា ហើយបាន”អំពាវនាវឱ្យទាំងក្រុមហាម៉ាស និងអីស្រាអែល បញ្ចប់កិច្ចព្រមព្រៀងដែលរួមបញ្ចូលនូវគោលការណ៍ ដែលគូសបញ្ជាក់ដោយប្រធានាធិបតី Joe Biden។ប្រធានាធិបតីអាមេរិក និយាយថា ការផ្តល់ជូនបីដំណាក់កាល របស់អ៊ីស្រាអែលនឹងចាប់ផ្តើមជាមួយដំណាក់កាល ៦សប្តាហ៍ដែលកងកម្លាំងអីស្រាអែលនឹងដកខ្លួនចេញទាំងអស់ពីតំបន់ ដែលមានប្រជាជននៅហ្គាហ្សា និង “ការដោះលែងចំណាប់ខ្មាំងមួយចំនួន” ជាថ្នូរនឹង “អ្នកទោសប៉ាឡេស្ទីនរាប់រយនាក់” ដែលឃុំនៅអីស្រាអែល។ អ៊ីស្រាអែល និងប៉ាឡេស្ទីននឹងធ្វើការចរចាសម្រាប់បទឈប់បាញ់ដ៏យូរអង្វែងមួយ ជាមួយកិច្ចពិភាក្សាកំពុងបន្ត។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទូរស័ព្ទទៅសមភាគីមកពីប្រទេសហ្សកដានី អារ៉ាប៊ីសាអូឌីត និងតួកគី កាលពីថ្ងៃសុក្រ ដើម្បីដាក់សម្ពាធលើកិច្ចព្រមព្រៀង កាលពីថ្ងៃសៅរ៍ បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកាតា អេហ្ស៊ីប និងអេមីរ៉ាត។ ប្រមុខ UNលោក Antonio Guterres “សង្ឃឹមយ៉ាងមុតមាំ” ចំពោះការវិវត្តន៍ចុងក្រោយ “នឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង”។មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Yair Lapid បាននិយាយថា រដ្ឋាភិបាល “មិនអាចព្រងើយកន្តើយនឹងសុន្ទរកថាដ៏សំខាន់របស់លោក Biden” ហើយគួរតែទទួលយកកិច្ចព្រមព្រៀងដែលបានស្នើឡើង ដោយប្តេជ្ញាគាំទ្រលោក Netanyahu ប្រសិនបើដៃគូសម្ព័ន្ធស្តាំនិយមរបស់គាត់ ចាកចេញពីរដ្ឋាភិបាល។ សមាជិកខុទ្ទកាល័យសង្គ្រាមលោក Benny Gantz ដែលជាអ្នកនយោបាយកណ្តាលនិយម បានគំរាមលាលែងពីតំណែង លុះត្រាណាតែលោកNetanyahu បានអនុម័តផែនការក្រោយសង្គ្រាម សម្រាប់តំបន់ Gaza ត្រឹមថ្ងៃទី8ខែមិថុនា។ លោក Netanyahu បានស្ថិតនៅក្រោមសម្ពាធក្នុងស្រុកកាន់តែខ្លាំងឡើងលើជោគវាសនារបស់ចំណាប់ខ្មាំងដែលនៅសេសសល់ និងពីចលនាប្រឆាំងរដ្ឋាភិបាលដែលកើតឡើងជាថ្មី ដោយជនជាតិអ៊ីស្រាអែលបានប្រមូលផ្តុំគ្នាម្តងទៀត កាលពីថ្ងៃសៅរ៍ នៅជិតទីស្នាក់ការកណ្តាលយោធានៅកណ្តាលទីក្រុង Tel Aviv ។ អ្នកតវ៉ាម្នាក់ដែលដាក់ឈ្មោះថា នាង Karen បាននិយាយថា លោក Biden យកចិត្តទុកដាក់ចំណាប់ខ្មាំងរបស់យើងច្រើនជាងលោក Netanyahu៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img