30 C
Phnom Penh
Saturday, July 27, 2024

អ្នកល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែសីហាមានចំនួន ៩០១ ករណី

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ ៖សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួន (អប់រំ និងពិន័យ) ២,៥១៤នាក់ (បញ្ជូនទៅតុលាការ) ២នាក់  (ចិន  ១នាក់) ឃាត់យានយន្ត  ៨៤៧គ្រឿង  និងពិន័យជាប្រាក់ ១៦,៥០០,០០០រៀល។

បើយោងតាមសេចក្តីជូនដំណឹង របស់គណ:កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បញ្ជាក់ថា កាអនុវត្តវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥  ខែសីហាម្សិលមិញនេះ អនុវត្តវិធានការច្បាប់មានចំនួន៩០១ករណី ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥១៤នាក់ (បញ្ជូនទៅតុលាការ) ២នាក់  (ចិន  ១នាក់) ឃាត់យានយន្ត ចំនួន៨៤៧គ្រឿង  ពិន័យជាប្រាក់ ចំនួន១៦,៥០០,០០០រៀល។

សូប ជម្រាបថា រាជរដ្ឋាភិបាលបានសម្រេចអនុវត្តបម្រាមគោចរ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង១០យប់ដល់ ៣ភ្លឺ មិនអនុញ្ញាតឱ្យមានការ ធ្វើដំណើរក្នុងរាជធានីភ្នំពេញនោះ ទេ។ ការធ្វើបែបនេះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវី ដ-១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេស កម្ពុជា ទាំងមូល ។

ជាងនេះការដាក់ បម្រាមនេះស្របពេល ដែលជំងឺ កូវីដ-១៩ បំប្លែងថ្មី បានកំពុងវាយលុក ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជាផងដែរ។ ជំងឺនេះបាននាំ ចូលពីក្រៅប្រទេស ភាគច្រើនឆ្លងតាមប្រជាពលរកខ្មែរមកពីប្រទេសថៃ ។

គួរបញ្ជាក់ថាអ្នកដែលមិនគោរព និងបំពានវិធានការរដ្ឋបាលនានា ដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ ១៩ទៅអ្នកដទៃ។បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា គារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img